• ចម្រៀងកូនខ្មែរ ច្រៀង៤ភាសា ដើម្បីលើកទឹកចិត្ត និងចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩…(មានវីដេអូ)

    មួយរយៈចុងក្រោយនេះពិភពលោកកំពុងតែជួបរឿងច្របូកច្របល់ជាមួយនឹងការរាតត្បាតវីរុសកូវិដ១៩ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ រួមមាន៖ អ្នកព្យាបាលជាសះស្បើយសរុប កើនដល់ ៧៥នាក់ អ្នកដែលកំពុងសម្រាកព្យាបាលសរុចំនួន៤៥នាក់ក្នុងចំណោមអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេសចំនួន ១២០នាក់។

    ក្នុងនោះដែរ សិប្បកម្ម រ៉ារី ដែលជាសប្បកម្មផលិតទឹកម្ទេស ទឹកជ្រលក់ ម្ទេសឆា និងកាពិឆា ដឹកនាំដោយនាយិកាសិប្បកម្ម រ៉ារី លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ក៏បានបញ្ចេញបទចម្រៀង១បទ មានរហូតដល់៤ភាសារ ខ្មែរ បារាំង ចិន និងភាសាអង់គ្លេស ដើម្បីចូលរួមចំនែកជាមួយរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។បទចម្រៀងដែល និពន្ធដោយសិប្បកម្ម រ៉ារី ពិតជាពិរោះ និងឆ្លុះបញាំងអោយពិភពលោកបានឃើញថា ប្រទេសកម្ពុជាយើង ក៏បានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះផងដែរ។

    យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ សិប្បកម្ម រ៉ារី បានបង្ហោះសារថា ៖ បទចម្រៀងមួយបទនេះដែលនិពន្ធឡើងដោយនាយិកាសិប្បកម្ម រ៉ារី សូមផ្ញើជូនបងប្អូនជនរួមជាតិខ្មែរយើង ក៏ដូចជាប្រជាជនទាំងអស់នៅលើពិភពលោកយើងនេះ សូមគ្រប់គ្នាតស៊ូ និងរឹងមាំឡើងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងគ្រោះមហន្តរាយ និងគ្រោះចង្រៃទាំងឡាយដែលបាន និងកំពុងតែយាយីភពផែនដីយើងនេះបច្ចុប្បន្ននេះ😘😘😘 សូមគ្រប់គ្នារួបរួមកម្លាំងសាមគ្គីគ្នាដើម្បីថែរក្សាការពារផែនដីយើង និងរួមគ្នាធ្វើអំពើល្អដើម្បីឲ្យអ្វីៗកាន់តែល្អប្រសើរឡើងវិញ… ស៊ូៗឡើងវិញអ្នកទាំងអស់គ្នា👌🏻👌🏻💪🏻💪🏻👊🏻👊🏻៕

    😘🙏🏻🐉សាមគ្គីជាកម្លាំង-អំពើល្អពិតមិនសាបសូន្យ🐉🙏🏻😘🇰🇭🇰🇭🇰🇭🇰🇭🇰🇭🌏🌏🌏🌏🌏🌏🌏

    សូមទស្សនាវីដេអូខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ