• Ronaldinho មិន​មាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​ធម្មតា​ទេ គឺ​នៅ​សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ​៤

    វីរបុរស​របស់​ប្រេស៊ីល Ronaldinho ត្រូវ​បាន​​បញ្ជូន​ឲ្យ​​នៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ បន្ទាប់​ពី​តុលាការ​សម្រេច​ដោះលែង​ចេញ​ពី​ពន្ធនាគារ​​ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ។

    យ៉ាងណា​អតីត​​កីឡាករ​របស់​ក្លឹប Barcelona មិន​មាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​ធម្មតា​ទេ គឺ​នៅ​សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ​៤។ គេ​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​សម្រាប់​ការ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ ត្រូវ​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី ៦ ខែ មីនា​ជាមួយ​បង​ប្រុស​របស់​គេ Roberto។

    ពួក​គេ​ត្រូវ​ប្រឈម​មុខ​ជាប់​គុក​រយៈពេល​៦​ខែ។ ប៉ុន្តែ​​ក្រោយ​បង់​ប្រាក់​អស់​១,៣​លាន​ផោន​រួច​មក បងប្អូន​ទាំង​ពីរ​ត្រូវ​សម្រេច​​​ដោះលែង​​ឃុំ​ខ្លួន​នៅ​ផ្ទះ​វិញ ក្នុង​សណ្ឋាគារ Palmarogo ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង Asuncion ប្រទេស​ប៉ារ៉ាហ្គាយ។

    សម្រាប់​សណ្ឋាគារ​មួយ​នេះ​ជា​ទីតាំង​ទំនើប​លំដាប់​ផ្កាយ​៤ មាន​អាង​ហែល​ទឹក​នៅ​ដំបូល បន្ទប់​គេង​រៀបចំ​យ៉ាង​ល្អ​ប្រណិត។ អាច​នេះ​បាន​ថា ការ​ចំណាយ​លុយ​​ដ៏​ច្រើន​គឺ​ដើម្បី​រស់​សោយសុខ​ស្រួល​ជាង​មុន​​ ប្រសើរ​ជា​ជាង​ជាប់ក្នុង​គុក៕ ​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ