• កម្ពុជា៖ ការប្រើទូរសព្ទពេលបើកបរ នឹងរងការពិន័យធ្ងន់ក! ម៉ូតូ ៨ ម៉ឺនរៀល រថយន្តធុនស្រាល ១២ ម៉ឺនរៀល

    តាមនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញអំពីការកែសម្រួលអនុក្រឹតលេខ ៤៤ អនក្រ. បក ស្ដីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ចំពោះអ្នកប្រើប្រាស់ទូរសព្ទអំឡុងពេលបើកបរដោយគ្មានឧបករណ៍តភ្ជាប់នឹងត្រូវផាកពិន័យដូចខាងក្រោម៖

    ១. សម្រាប់ម៉ូតូ ៨០ ០០០ រៀល

    ២. រថយន្តធុនស្រាល ១២០ ០០០ រៀល

    ៣. រថយន្តធុនធ្ងន់ ២២៥ ០០០ រៀល

    ដូច្នេះសូមបងប្អូនកុំប្រើទូរសព្ទក្នុងពេលបើកបរ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋប្រព្រឹត្តិល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹងត្រូវផាកពិន័យទៅតាមច្បាប់ដែលបានចែងជាធរមាន ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ