• ក្រសួងទេសចរណ៍ ប្រកាស​បិទ​អាជីវកម្ម​ម៉ាស្សា និង​ស្ប៉ា​ ដើម្បីទប់ស្កាត់កូវីដ១៩

    ភ្នំពេញ៖ តាម​សេចក្តីជូនដំណឹង​មួយ ក្រសួងទេសចរណ៍ បានប្រកាស​បិទ​អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្ប៉ា ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺឆ្លង Covid-19 រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

    ​សេចក្តីជូនដំណឹង​នេះ គឺ​ចេញ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ឱ្យ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ​បិទ​អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្ប៉ា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងទេសចរណ៍ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

    ​នៅក្នុង​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ក្រសួងទេសចរណ៍​សូប​អំពាវនាវ​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បិទ​អាជីវកម្ម ដែល​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាង​នេះ​ជា​បណ្តោះអាសន្ន ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​Covid-19 និង​អនុវត្តតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្ដីពី វិធានការ​នៃ​ការការពារ​ការចម្លង​វីរុស Covid-19​ ។​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ