• Manchester City ក្លាយ​ជា​ក្លឹបដំបូងគេ ​នៅ​អង់គ្លេស ​ដែលមិន​កាត់​ប្រាក់​ខែ​បុគ្គលិក​

    ​ក្រុម Manchester City ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​នៅ​អង់គ្លេស ​ដែល​ប្រកាស​មិន​កាត់​ប្រាក់​ឈ្នួល​របស់​បុគ្គលិក​ឡើយ ​បើ​ទោះ​ជា​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ​គ្រា​មាន​មេរោគ Covid-19 ​វាយ​លុក​ក៏​ដោយ។

    ​ការ​សម្រេច​ចិត្ត​នេះ​គឺ​ធ្វើ​ឡើង ​ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​ក្លឹប​បាន​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ហើយ​លទ្ធផល​ទើប​បាន​ប្រកាស​នៅ​ពេល​នេះ។ ​វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​បុគ្គលិក​ក្លឹប ​ខណៈ​ដែល​ក្លឹប​ដទៃ​ទៀត​បាន​ប្រកាស​ពី​ការ​កាត់​ប្រាក់​ឈ្នួល​ខ្លះ​ទៅ​ហើយ ​នៅ​គ្រា​ដែល​ពុំ​មាន​ការ​ប្រកួត​នេះ​។ ​ក្រុម Man City ក៏​កំពុង​ពិភាក្សា​បន្ថែម​ទៀត​ចំពោះ​ប្រាក់​ឈ្នួល​កីឡាករ​ក្រុម​ធំ ​ថា​នឹង​ត្រូវ​កាត់​%​ខ្លះ ​ឬ​យ៉ាង​ណា។

    ​ស្រប​ពេល FA ​របស់​អង់គ្លេស ​បាន​ប្រកាស​ឱ្យ​ក្លឹប​ទាំង​អស់​ត្រូវ​កាត់​ប្រាក់​ឈ្នួល​ខ្លះ ដើម្បី​យក​ទៅ​ជួយ​ដល់​ក្រសួង​សុខាភិបាល​ទប់​ស្កាត់​មេរោគ Covid-19 ​និង​ព្យាបាល​អ្នក​កំពុង​ឆ្លង​មេរោគ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ