• ហួសចិត្ត!​ គេនាំគ្នា ដុតបង្គោលអង់តែន 5G នៅអង់គ្លេស ព្រោះជឿថាទាក់ទងជំងឺកូវីដ១៩

    បង្គោល​អង់តែន​​សេវា 5G នៅ​ចក្រភព​អង់គ្លេស​​ជា​ច្រើន​កន្លែង​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ ដោយ​សារ​​មាន​ជំនឿ​មិន​ពិត​លើ​អនឡាញ​ដែល​ផ្សារ​ភ្ជាប់​បង្គោល​អង់តែន​នេះ​ជា​មួយ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។

    ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​មាន​បង្គោល​អង់តែន 5G ចំនួន​ ៣ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​ទៅ។ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍ Vodafone UK បាន​បញ្ជាក់​ថា​មាន​បង្គោល​អង់តែន​ចំនួន ៤ បាន​ក្លាយ​ជា​មុខ​សញ្ញា​​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​ទៅ។ ​​

    ពាក្យ​ចចាមអារ៉ាម និង​ការ​យល់​ឃើញ​ទាក់ទង​នឹង​ការ​បញ្ចេញ​សេវា​ 5G និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​​ទូលំទូលាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម។ ក្រុម​ជា​ច្រើន​ដែល​មាន​វត្តមាន​លើ Facebook និង Nextdoor មាន​សមាជិក​ក្រុម​ជា​ច្រើន​បាន​បន្ត​ចែក​រំលែក​​ការ​អះអាង​មិន​ពិត​ថា​ 5G គឺ​បង្ក​ផល​ប៉ះពាល់។

    មាន​ការ​យល់​ឃើញ​មួយ​អះអាង​ថា​ជំងឺ​កូវីដ​១៩​មាន​ប្រភព​ចេញ​ពី​ទីក្រុង Wuhan ​ក៏​ព្រោះ​តែ​​ទីក្រុង​នៃ​ប្រទេស​ចិន​នេះ​គឺ​បាន​បញ្ចេញ​សេវា​ 5G កាល​ពី​ថ្មីៗ​កន្លង​ទៅ។ វា​អាច​រាតត្បាត​ដល់​ទីក្រុង​ដទៃ​ទៀត​ដែល​មាន​ប្រើ​ប្រាស់​សេវា 5G ដូច​គ្នា។ ការ​យល់​ឃើញ​គ្មាន​ភាព​​ប្រភព​ច្បាស់​លាស់​នេះ បាន​រំឭក​ថា​ជំងឺ​​ឆ្លង​​អាច​រាតត្បាត​​កាន់​តែ​ខ្លាំង​​ទៅ​កាន់​ទីក្រុង​​ណា​ដែល​មាន​ប្រជាជន​ច្រើន​និង​មាន​ប្រើ​សេវា 5G។

    គួរ​ដឹង​ថា​មិន​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណា​បង្ហាញ​ថា​ជំងឺ​រាតត្បាត​កូវីដ​១៩ មាន​ទាក់ទង​នឹង 5G នោះ​ទេ ហើយ​ក៏​មិន​មាន​ភស្តុតាង​បង្ហាញ​ថា​ 5G មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​នោះ​ដែរ៕​​​​​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ