• ក្រសួង៖ គ្រប់ឡានដឹកអ្នកដំណើរ មិនត្រូវដឹកលើសពី ១០នាក់ឡើយ!

    ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បានចេញ​សេចក្តី ណែនាំ ពី​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ ចំពោះ​ម្ចាស់​រថយន្ដ​និង​អ្នកធ្វើដំណើរ​ដោយ​មធ្យោបាយ​ដឹកជញ្ជូន​រួម​ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើសពី 10 នាក់។​

    ​ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​និង​ចូលរួម​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន​បន្ថែម​លើ​វិធានការ​នានា​ដែល​យើងទាំងអស់គ្នា​បាននិងកំពុង​អនុវត្ត ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​រថយន្ត​និង​អ្នកធ្វើដំណើរ​ដោយ​មធ្យោបាយ​ដឹកជញ្ជូន​រួម​ដូចជា រថយន្ត​បឺស មី​នី​បឺស ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើសពី 10 នាក់ សុំ​បើក​បង្អួច​រថយន្ត​ឲ្យ ខ្យល់​ចេញចូល​(​ដោយ​មិន​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​) ។ លើកទឹកចិត្ត​ឱ្យ​អ្នកដំណើរ​ពាក់​ម៉ាស​ឬ​ក្រមា​ខ្ទប់មាត់​ច្រមុះ​ដើម្បី​ជៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​វីរុស​ផ្ដាសាយ​ផ្សេង​រួមទាំង​កូ​វីដ​១៩​ផងដែរ​។ ត្រូវ​សម្អាត​រថយន្ត​ជាប្រចាំ​ដោយ​ប្រើ​ទឹកសាប៊ូ​និង​ជូត​អាល់កុល​តាម​ធ្នាក់​កៅអី​។ ម្ចាស់​រថយន្ត​ត្រូវ​មានទឹក​អាល់កុល​ឬ​ជែក​អាល់កុល ឱ្យ​អ្នកដំណើរ​លាងដៃ​ពេល​ឡើងលើ​រថយន្ត​។ ចំពោះ​អ្នកបើករថយន្ត​ទាំងនោះ​បើ​មាន​រោគសញ្ញា​ដូចជា​ផ្ដាស​សាយ​ត្រូវ​ផ្អាក​ការបើកបរ​ជា​បណ្ដោះអាសន្ន​រួច​អញ្ជើញ​ទៅ​មន្ទីរពេទ្យ​សាធារណៈ​ដើម្បី​ត្រួតពិនិត្យ​សុខភាព​។

    ​ក្រសួងសុខាភិបាល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ការយកចិត្តទុកដាក់​ចូល​រួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ហើយ​ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​និង​អ្នកធ្វើដំណើរ​ទាំងអស់​សូម​ចូលរួម​អនុវត្តតាម​ការណែនាំ​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ចូលរួមចំណែក​កាត់ផ្ដាច់​ការចម្លង​វីរុស​កូ​វីដ​១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​និង​ទៅ​សហគមន៍​របស់​យើង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ