• កូរ៉េខាងជើង បន្តអះអាងថា ប្រទេសខ្លួនគ្មានជំងឺកូវីដ១៩ ស្អីហ្នឹងទេ!

    ​មន្ត្រីសុខាភិបាលជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាង បានទទូចថា ប្រទេសកូរ៉េខាងជើងនៅតែមិនមានការឆ្លងជំងឺកូវីដ១៩ បើទោះបីជាមានការមន្ទិលសង្ស័យពីបរទេស ស្របពេលដែលករណីឆ្លងនៃជំងឺនេះបានកើនលើស១លាននាក់ នៅទូទាំងពិភពលោកក៏ដោយ។

    កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីវីរុសកូវីដ១៩ ត្រូវបានគេរកឃើញដំបូងនៅចិន ដែលជាប្រទេសជិតខាងរបស់ខ្លួន កាលពីខែមករា ហើយបានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរឹងទៀតផង។

    លោក Pak Myong Su ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺរាតត្បាតរបស់កូរ៉េខាងជើង បានទទូចថា កិច្ចខិតខំប្រឹងប្រែងនេះបានទទួលជោគជ័យទាំងស្រុង។

    លោក Pak បានប្រាប់សារព័ត៌មាន AFP ថា៖ «រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់បានឆ្លងវីរុសនេះឡើយ នៅក្នុងប្រទេសរបស់យើង។ យើងបានអនុវត្តនូវវិធានការណ៍ជាមុន ដូចជាការធ្វើអធិការកិច្ច និងការដាក់ឲ្យនៅដាច់ឆ្ងាយ សម្រាប់បុគ្គលទាំងអស់ដែលចូលប្រទេសរបស់យើង និងការសម្លាប់មេរោគលើទំនិញទាំងអស់ ក៏ដូចជាការបិទព្រំដែន និងបិទផ្លូវសមុទ្រ រួមទាំងផ្លូវអាកាសផងដែរ”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ