• សម្តេច​តេ​ជោ សម្រេចចិត្ត បង្វែ​ប្រាក់បៀវត្សរ៍ របស់ខ្លួន ចំនួន ៧ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

    ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​នេះ បាន​បង្វែ​ប្រាក់បៀវត្សរ៍ ចំនួន​៧​ខែ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩​។ សូមបញ្ជាក់ថា ប្រាក់ខែ​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ចំនួន​១០​លាន​រៀល ក្នុង​១​ខែ​។​

    សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​ជូន លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។​

    ​សម្តេច បាន​បញ្ជាក់ថា ដោយសារ​ស្ថានភាព​នៃ​ការវិវឌ្ឍ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា នៅ​មិនទាន់​បង្ហាញ​សញ្ញា​ថមថយ​ណាមួយ​នោះឡើយ ខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត តាមរយៈ​ការស្ម័គ្រចិត្ត ជូនទៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ នូវ​ប្រាក់បៀវត្សរ៍​របស់ខ្ញុំ ជា​នាយករដ្ឋមន្ត្រី ចំនួន​ស្មើនឹង ៧ ខែ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០​។​

    ​សម្ដេច​តេ​ជោ បានស្នើ​សូម​ឲ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​បង្វែរ​ប្រាក់បៀវត្សរ៍ របស់​សម្ដេច ដូច​បាន​ជម្រាបជូន​ខាងលើ បញ្ចូល​ទៅក្នុង​គណនេយ្យ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ កូ​វីដ​១៩ តាម​ការគួរ​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ