• តោះ! ទស្សនារូបភាព «សមយុទ្ធនាគមាស» រវាងកងទ័ពកម្ពុជា និងចិន នៅខេត្តកំពត ដែលទើបបញ្ចប់ថ្មីៗនេះ !!

    (ភ្នំពេញ)៖ កងទ័ពរំដោះប្រជាជនចិន ២៦៥នាក់ បានត្រឡប់ទៅប្រទេសរបស់ពួកគេវិញហើយនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបិទបញ្ចប់លំហាត់សមយុទ្ធនាគមាសឆ្នាំ២០២០ ជាមួយកងទ័ពកម្ពុជាប្រកបដោយជោគជ័យខ្ពស់។

    សូមបញ្ជាក់ថា ប្រតិបត្តិការសមយុទ្ធនាគមាសលើកទី៤ ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងរយៈពេល១៥ថ្ងៃ ពីថ្ងៃទី១៥ ដល់ទី៣០ ខែមីនា នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
    សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ កងយោធពលខេមរភូមិន្ទ បានបញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចាត់ចែងទូទៅចំនួន ២៧នាក់ កម្លាំងធ្វើសមយុទ្ធចំនួន ៤៦៣នាក់ និងក្រៅពីនោះជាកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។

    សមយុទ្ធនាគមាសឆ្នាំ២០២០ មានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍ សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត ។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាង បណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។

    ម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២០ កងទ័ពចិន បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន៥គ្រឿង កាំភ្លើងធំ ១២២ មីលីម៉ែត្រ, ដេ៣០ ចល័ត ចំនួន ៣គ្រឿង រថពាសដែក ចំនួន ៩គ្រឿង, រួមជាមួយគ្រឿងយន្តដទៃទៀតសម្រាប់បម្រើឱ្យសកម្មភាពសមយុទ្ធនាគមាស ២០២០នេះ ចំនួន ២៨គ្រឿង ព្រមទាំងសព្វាវុធ និងឧបករណ៍ជាច្រើនទៀត ដើម្បីធ្វើការបាញ់រួមគ្នាក្នុងរយៈពេល ១៥ថ្ងៃនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ