• កាន់តែធ្ងន់ធ្ងរហើយ! ថៃរកឃើញអ្នកឆ្លង COVID-19 ១២០នាក់ថ្មី ហើយអ្នកជំងឺ ២នាក់ទៀតស្លាប់ ចំនួនសរុបកើនដល់ ១,៧៧១នាក់

    (បាងកក)៖ នាថ្ងៃពុធនេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន១២០នាក់ថ្មី ហើយអ្នកជំងឺ២នាក់ ទៀត ដែលបានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

    ក្នុងចំណោម១២០ករណីថ្មីនោះ មាន៤៣ករណីនៅរាជធានីបាងកក, ២៣ករណីនៅខេត្ត Samut Prakan, ១១ករណីនៅខេត្ត Phuket ខណៈ នៅខេត្ត Krabi, Nonthaburi, Pathum Thani, Buri Ram, Songkhla និង Chon Buri សុទ្ធតែមានពីរករណីម្នាក់ ហើយនៅខេត្ត Chachoengsao, Nakhon Pathom, Si Sa Ket, Samut Sakhon, Saraburi, Nong Bua Lam Phu និង Ubon Ratchathani មាន១ករណីម្នាក់។ ចំណែក២៤ករណីទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត។ សម្រាប់អ្នកជំងឺ២នាក់ដែលទើបតែបានបាត់បង់ជីវិត មានម្នាក់ជាបុរសជនជាតិថៃអាយុ៧៩ឆ្នាំ ដែលធ្លាប់ទៅចូលរួមពិធីមង្គលការនៅម៉ាឡេស៊ី និងម្នាក់ទៀតអាយុ៥៧ឆ្នាំ ជាធុរជន ដែលទើបតែ ត្រឡប់មកពីចក្រភពអង់គ្លេស។

    គួរជម្រាបថា បូកសរុបជាមួយតួលេខថ្មីខាងលើ អ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃបានកើនដល់១,៧៧១នាក់ ក្នុងនោះទីក្រុងបាងកក មានករណីឆ្លងច្រើនជាងគេគឺ៨៥០នាក់។ រីឯចំនួនអ្នកស្លាប់វិញបានកើនដល់១២នាក់ ខណៈអ្នកជាសះស្បើយមាន៣៤២នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ