• រុស្ស៊ី លេងធម៌ក្តៅ! អ្នកអត់ព្រមនៅផ្ទះ អាចជាប់គុក ៧ឆ្នាំ

    សភារុស្ស៊ីបានអនុម័តច្បាប់ថ្មី ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលក្នុងនោះរួមមានទាំងការដាក់ពន្ធនាគាររហូតដល់ ៧ឆ្នាំ ចំពោះអ្នករំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់ដែលបានដាក់ឲ្យនៅដាច់ពីគេ។

    គួរឲ្យដឹងថា ច្បាប់ និងការធ្វើវិសោធនកម្មដ៏តឹងតែងត្រូវបានធ្វើឡើង ស្របពេលដែលតំបន់នានានៅទូទាំងប្រទេសរុស្ស៊ី បានអនុវត្តតាមការដឹកនាំរបស់ទីក្រុងមូស្គូ ក្នុងការដាក់ចេញនូវការចាក់សោរយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងខាងលើ។

    រហូតមកទល់ពេលនេះ រុស្ស៊ីមានករណីឆ្លងជំងឺកូវីដ១៩ សរុប ២ ៣៣៧នាក់ និងស្លាប់ ១៧នាក់មកហើយ។ ការធ្វើវិសោធនកម្មយ៉ាងខ្លាំងក្នុងច្បាប់ថ្មី ដែលដាក់ទោសជាប់ពន្ធនាគារ រយៈពេល ៧ឆ្នាំនេះ នឹងត្រូវអនុវត្ត ប្រសិនបើអ្នកណាម្នាក់ដែលមានជំងឺកូវីដ១៩ ល្មើសច្បាប់មិនព្រមនៅផ្ទះ ឬនៅដាច់ដោយឡែកពីគេ ហើយបង្កឲ្យអ្នកផ្សេងទៀតស្លាប់។

    ក្នុងនោះផងដែរ ក៏មានការផាកពិន័យសម្រាប់មនុស្សដែលមានសុខភាពល្អ តែបំពានបទបញ្ជាមិនស្នាក់នៅក្នុងផ្ទះ និងការដាក់ទោសចំពោះអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយអាចជាប់ពន្ធធនាគាររហូតដល់ទៅ ៥ឆ្នាំឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ