• Hot News » ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅអាមេរិក កើនឡើងលើស​ ប្រទេសចិនហើយ !

    (អាមេរិក)៖ តាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗបានឲ្យដឹងនៅមុននេះបន្តិចថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងលើសប្រទេសចិនទៀត ដោយសហរដ្ឋអាមេរិកមានករណីស្លាប់រហូតដល់ ៣៤៣១នាក់ ចំណែកចិនមានចំនួនអ្នកស្លាប់ ៣៣០៥នាក់។

    នៅសហរដ្ឋអាមេរិក មានករណីឆ្លងជិត១៨ម៉ឺននាក់ គិតត្រឹមយប់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០ ខណៈចិនមានករណីឆ្លងត្រឹមជាង៨ម៉ឺននាក់ប៉ុណ្ណោះ។

    តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺដ៏កាចសាហាវនេះ បានកើនឡើងដល់ ៨៣ម៉ឺននាក់ហើយ នៅទូទាំងភពផែនដីដោយក្នុងនោះអ្នកជំងឺសរុប៤១ម៉ឺននាក់ស្លាប់ និងជាង១៧ម៉ឺននាក់ជាសះស្បើយ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

    សម្រាប់ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួនជិត១៨ម៉ឺននាក់ ក្នុងនោះអ្នកជំងឺ ៣,៤៣១ស្លាប់។ ដោយឡែកប្រទេសអ៉ីតាលីវិញឈរនៅលេខ១ ក្នុងនាមជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារ COVID-19 ចំនួន ១២,៤២៨នាក់ក្នុងចំណោមករណីឆ្លងសរុប ១០៥,៧៩២នាក់។

    សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ១លើលោក ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យសុខាភិបាលសុទ្ធតែមានមានភាពរឹងមាំខ្លាងក្លាជាងគេបំផុត ប៉ុន្តែពេលនេះក៏បានក្លាយទៅជាប្រទេសឈរលំដាប់លេខ១ដែរ ដែលមានមនុស្សឆ្លងជំងឺ Covid-19 ច្រើនជាងគេបំផុត រហូតដល់ជិត១៧ម៉ឺននាក់ និងមានមនុស្សស្លាប់សរុបរហូត៣៤៣១នាក់។ នេះបើយោងតាមគេហទំព័រ Worldometers.info គិតត្រឹមយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

    ក្រៅពីសហរដ្ឋអាមេរិក, ប្រជាជននៅលើពិភពលោកក៏បានដឹងច្បាស់ដែរថា ប្រទេសចំនួន៤ទៀតគឺ បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ សុទ្ធសឹងតែជាកំពូលប្រទេស ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ ប៉ុន្តែក៏បានឈរនៅលើលំដាប់កំពូលនៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លង និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោក។

    ត្រង់ចំណុចនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ