• មី​យ៉ាន់​ម៉ា មាន​ករណី​ស្លាប់​ដំបូង​ដោយសារ COVID-19
    មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៣១ ខែមីនា បានប្រកាស​ពី​ករណី​ស្លាប់​ទីមួយ​របស់ខ្លួន​ដោយសារ COVID-19 ។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា​ប្រកាសថា ជនរងគ្រោះ គឺ​បុរស​ជនជាតិ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើដំណើរ​ពី​អូស្ត្រាលី ហើយ​ធ្លាប់​ចូល​ទឹកដី​សិង្ហ​បុរី​។
    ​បុរស​រូបនេះ ទៅដល់​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៤ ខែមីនា ដោយ​ធ្វើដំណើរ​ពី​អូស្ត្រាលី ជាទី​ដែល​លោក​ព្យាបាល​ជំងឺមហារីក​ច្រមុះ​។ មុន​ទៅដល់​មី​យ៉ាន់​ម៉ា លោក​ក៏​ស្នាក់នៅ​សិង្ហ​បុរី​បួន​ថ្ងៃ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia​។ នៅ​ថ្ងៃទី​១៨ បុរស​នេះ ចេញ​រោគសញ្ញា និង​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរ​ទូទៅ​យ៉ាំង​ហ្គោ​ន​នៅ​ថ្ងៃទី​២៥ ខែមីនា​។ មួយថ្ងៃ​បន្ទាប់ លោក​ក៏ត្រូវ​ប្រកាសថា មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​
    ​សូមបញ្ជាក់ថា មី​យ៉ាន់​ម៉ា មាន​ករណី​ឆ្លង​សរុប​១៤ និង​ស្លាប់​មួយ​នៅពេលនេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ