• ព្រះមហាក្សត្រ​ និង​សម្ដេចម៉ែ យាង​ទៅ​ប្រទេស​ចិន នៅថ្ងៃនេះ ដើម្បីពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព

    ភ្នំពេញ​៖​ព្រះករុណា​ជា​អម្ចាស់​ជីវី​ត​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​នឹង​ស្តេចយាង​ទៅកាន់​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​។​

    ​នៅក្នុង​ព្រះរាជសារ ព្រះអង្គ​អង្គ​មាន​ព្រះរាជបន្ទូល​ថា នៅក្នុង​ឱកាស​អវត្តមាន របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ខាងលើនេះ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូលព្រះបង្គំ​ខ្ញុំ ព្រះករុណា​ខ្ញុំ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ