• ប្រទេសមួយទ្វីបអឺរ៉ុបនៅតែបន្តប្រកួតបាល់ទាត់ទោះមេរោគ Covid-១៩ កំពុងឆ្លងរាតត្បាត

    បាល់ទាត់ល្បីៗនៅលីកកំពូលអឺរ៉ុបពិសេសនៅចក្រភពអង់គ្លេសត្រូវបានផ្អាក និងនៅទូទាំងពិភពលោកដោយសារតែមេរោគកូវីត-១៩កំពុងឆ្លងរាតត្បាត។ ប៉ុន្តែបេឡារ៉ូសប្រទេសនៅប៉ែកអឺរ៉ុបខាងកើតមានកម្មវិធីប្រកួបាល់ទាត់៦គូក្នុងនោះកាលពីថ្ងៃសៅរ៏មាន ក្លឹបម្ចាស់ផ្ទះ FC Minsk យកឈ្នះក្រុមភ្ញៀវ Dinamo Minsk ៣ទល់និង២ ព្រមទាំងមានអ្នកចូលរួមទស្សនា ៣,០០០នាក់ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងរាជធានីប្រទេសផ្ទាល់តែម្តង។

    យ៉ាងណាមិញអតីតទឹកដីរបស់សាធារណរដ្ឋសហភាព សូវៀតមានករណីជំងឺរលាកផ្លូវដង្ហើម Covid-១៩ តិចជាង ១០០ករណីហើយមិនមានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេ ខណៈចំនួនប្រជាជនប្រទេសនេះមាន ប្រមាណ ៩.៥លាននាក់។ ខណៈពេលដែលបណ្តាប្រទេសអ៊ឺរ៉ុបភាគច្រើនកំពុងបិទព្រំដែននិងផ្តាច់ទំនាក់ឆ្លងប្រទេសប្រធានាធិបតីបេឡារុស្សគឺលោក Alexander Lukashenko មិនមានការព្រួយបារម្ភនិងថែមទាំងបានស្នើឱ្យពលរដ្ឋផឹកស្រាវ៉ូដកាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះថែមទៀតផង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ