• អង្គការសុខភាពពិភពលោក ជ្រើសយកប្រទេស ម៉ាឡេស៊ី ដើម្បីសាកល្បងថ្នាំថ្មីព្យាបាល Covid-19

    ម៉ាឡេស៊ី ជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំងដទៃទៀត ដែល​ត្រូវ​បានអង្គការ​ WHO ជ្រើសរើស​ឲ្យ​សាកល្បងលើប្រសិទ្ធភាពនៃថ្នាំ Remdesevir ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។

    ក្រុម​ប្រឹក្សា​សន្តិសុខជាតិ NSC និយាយថា ប្រទេសម៉ាឡេស៊ីត្រូវបានជ្រើសរើសដោយសារតែក្រសួងសុខាភិបាលមានសមត្ថភាពធ្វើការស្រាវជ្រាវ។ អគ្គនាយកសុខាភិបាលលោក នួ ហ៊ីសាម អាប់ឌុលឡា និយាយថា ក្រសួងសុខាភិបាលនឹងព្យាបាលអ្នកជំងឺកូវីដ១៩ជាមួយថ្នាំថ្មី Remdesevir ហើយនឹងតាមដានរាល់ផលប៉ះពាល់និងប្រសិទ្ធភាពរបស់វា។ នៅក្នុងសារបង្ហោះតាមហ្វេសប៊ុក លោក ហ៊ីសាម បានបកស្រាយថា កាលពីថ្ងៃសុក្រ (២៧ មីនា) អង្គការ WHO បានប្រកាសពីការសាកល្បងព្យាបាលជាសកលដ៏ធំមួយដែលមានឈ្មោះថា “សាមគ្គីភាព” ដើម្បីរកឱ្យឃើញថាតើថ្នាំមួយណាអាចព្យាបាលជំងឺកូវីដ១៩ជាសះស្បើយ។

    លោកនិយាយថា “វាជាកិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមក ដែលជាការជំរុញសម្របសម្រួលពេញទំហឹងដើម្បីប្រមូលទិន្នន័យវិទ្យាសាស្ត្ររឹងមាំក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតនេះ។ ការស្រាវជ្រាវដែលអាចរាប់បញ្ចូលអ្នកជំងឺរាប់ពាន់នាក់នៅក្នុងប្រទេសរាប់សិបត្រូវបានរៀបចំឱ្យមានលក្ខណៈសាមញ្ញតាមដែលអាចធ្វើទៅបានដូច្នេះសូម្បីតែមន្ទីរពេទ្យចាល់ដោយអ្នកជំងឺកូវីដ១៩ក៏អាចចូលរួមបានដែរ”។

    លោកវេជ្ជបណ្ឌិតហ៊ីសាមនិយាយថា “WHO កំពុងផ្តោតលើអ្វីដែលខ្លួននិយាយថា ការព្យាបាលគួរជាទីរំពឹងបំផុតទាំងបួន គឺ ១.សមាសធាតុប្រឆាំងវីរុសដែលបានពិសោធន៍ គឺថ្នាំ Remdesivir ២.ថ្នាំព្យាបាលជំងឺគ្រុនចាញ់ Chloroquine និង Hydroxychloroquine ៣.ការរួមបញ្ចូលគ្នារវាងថ្នាំហ៊ីវពីរប្រភេទគឺ Lopinavir និង Ritonavir និង ៤.ការរួមបញ្ចូលគ្នារវាងថ្នាំហ៊ីវដដែលបូកជាមួយថ្នាំ Interferon-beta ដែលជាប្រភេទថ្នាំជំរុញប្រព័ន្ធភាពស៊ាំជួយសម្លាប់មេរោគ”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ