• សមត្ថកិច្ច ប្រាប់ថា ចិនមួយក្រុម ស្លៀកពាក់ ដូចក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩​ នៅព្រលានយន្តហោះកម្ពុជា គឺជាការចូលរួមទប់ស្កាត់ជំងឺ

    (ភ្នំពេញ)៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ប្រចាំការ នៅច្រកទ្វារព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានប្រាប់មកអង្គភាពព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះថា កាលពីល្ងាចម្សិលមិញ មានភ្ញៀវបរទេសជាច្រើន (ភាគច្រើនបំផុតជាជនជាតិចិន) នៅពេលដែលពួកគេ បានធ្វើដំណើរមកដល់ព្រលានយន្ដហោះ ពួកគេបានស្លៀកសម្លៀកបំពាក់ ដូចក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។

    ការស្លៀកពាក់បែបនេះ ត្រូវបានសមត្ថកិច្ច អះអាងថា ជាការចូលរួមចំណែកយ៉ាងខ្ពស់ ក្នុងការកាត់បន្ថយ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

    មន្ដ្រីនគរបាលអន្ដោប្រវេសន៍ បានបញ្ជាក់ថា កាលពីល្ងាចម្សិញមិញ ភ្ញៀវជនជាតិចិនជាច្រើននាក់ បានកកស្ទះមិនអាចធ្វើដំណើរបាន ទេីបពួកគេរកច្រកមកកាន់ប្រទេសកម្ពុជា ដើម្បីហោះបន្ដទៅស្រុកកំណើតរបស់ខ្លួន នៅក្នុងប្រទេសចិន តែភាគច្រើនបំផុត សង្កេតឃើញថា ពួកគេបានប្រើប្រាស់សម្លៀកបំពាក់ ដូចក្រុមគ្រូពេទ្យ ដែលព្យាបាល អ្នកជំងឺកូវីដ១៩។

    មន្ដ្រីដដែលរូបនេះ បានគូសបញ្ជាក់ថា សកម្មភាពបែបនេះ គឺបង្ហាញពីការចូលរួមយ៉ាងខ្លាំង ពីភ្ញៀវបរទេសទាំងនោះ ដើម្បីចូលរួមទប់ស្កាត់ការពារកូវីដ១៩។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨២នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ មានស្រ្តី២៦នាក់ និងបុរស៥៦នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១០៣នាក់ ហើយអ្នកជាសះស្បើយ បានកើនឡើងរហូតដល់២១នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ