• អ្នកជំនាញ រកឃើញថា អ្នកជំងឺកូវីដ១៩ នៅចិនពី ៣ ទៅ​ ១៤% ដែលជាសះស្បើយ បានធ្វើតេស្តឃើញមានវិជ្ជមានឡើងវិញនៃវីរុសនេះ

    ចិន៖ ក្រុមអ្នកជំនាញផ្នែកជំងឺកូវីដ ១៩ ចិនបានរកឃើញថា មានពលរដ្ឋចិនដែលបានជាសះស្បើយ ១០០% ពីវីរុសកូវីដ ១៩ ចន្លោះពី ៣-១៤ % ស្រាប់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយមេរោគដដែលនេះជាថ្មីម្ដងទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន dailymail និង South China Morning Post។ របាយការណ៍សុខភាពខាងលើនេះ គឺជាដំណឹងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អាជ្ញាធរសុខាភិបាលចិន និងក្រុមវេជ្ជបណ្ឌិតជំនាញទាំងអស់ ព្រោះតែកន្លងមកពួកគាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងយុទ្ធនាការប្រឆាំងនឹងវីរុសកូវីដ ១៩ តែលទ្ធផលបែរជាដូចនេះទៅវិញ។

    លោកវេជ្ជបណ្ឌិត Wang Wei ​ប្រធានមន្ទីរពេទ្យប្រចាំក្រុងវូហានបានឲ្យដឹងថា គ្រាន់តែនៅក្នុងមន្ទីរពេទ្យរបស់លោកមួយកន្លែងគឺមានអតីតអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ៥ នាក់ក្នុងចំណោម ១៤៧ នាក់ ត្រូវធ្វើតេស្តវិជ្ជមានជាមួយវីរុសកូដ១៩នោះជាថ្មីម្តងទៀត។ វេជ្ជបណ្ឌិតរូបនេះក៏បានឲ្យដឹងថា ការសម្រេចសិក្សាចំពោះករណីដែលជនរងគ្រោះចាស់អាចកើតមានវីរុសនេះជាថ្មីឡើងវិញ ត្រូវបានធ្វើឡើងក្រោយមានអ្នក ជំនាញផ្នែកជំងឺកូវីដ ១៩​ ម្នាក់បានព្រមានថា ចិនអាចនឹងមានការរាតត្បាតវីរុសកូវីដ ១៩ ថ្មីម្តងទៀតតាមរយៈការចម្លងវីរុសពីក្រៅប្រទេសចូលទៅក្នុងប្រទេសចិនវិញ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះចិនមានករណីអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួនជាង ៨១ ០០០​ ករណី និងស្លាប់ជាង ៣ ២០០ ករណីផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ