• ពូកែលេងសើចពេក ទីបំផុត បុរសដែលលិឍចានបង្គន់សាធារណៈនោះ ធ្វើតេស្តវិជ្ជមានកូវីដ១៩!

    កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​តាម​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ GayShawnMendes ដែល​មួយ​ចំនួន​ស្គាល់​ឈ្មោះ​ថា Larz បាន​ចូលរួម​លេង​ល្បែង Coronavirus Challenge ដោយ​ធ្វើ​ការ​លិឍ​ចាន​បង្គន់​សាធារណៈ ក្នុង​បំណង​លេង​សើច​នឹង​វីរុស​កូវីដ ១៩ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​ក៏​បាន​ធ្វើ​ការ​ប្រកាស​លើ​បណ្ដាញ​សង្គម Twitter ថា បាន​តេស្តិ៍វិជ្ជមាន​លើ​វីរុស​នេះ ។

    ល្បែង​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ TikTok ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន នាំ​គ្នា​ចូលរួម​លេង ដោយ​ហាក់​លេង​សើច​នឹង​វីរុស​កំពុង​រាតត្បាត​ជា​សកល​នេះ ដោយ​មិន​ភ័យ​ខ្លាច​នឹង​ការ​ឆ្លង​នោះ​ឡើយ ។
    ជាមួយ​គ្នា​នោះ​ដែរ ក្រោយ​ចូលរួម​លេង​យ៉ាង​សប្បាយ តារា​តាម​បណ្ដាញ​សង្គម Larz បាន​ធ្វើ​ការ​បង្ហោះ​លើ Twitter ពី​គ្រែ​ពេទ្យ​របស់លោក​មក​ថា «ខ្ញុំ​បាន​តេស្ត​ិ៍វិជ្ជមាន​វីរុស​កូវីដ ១៩»

    គួរ​បញ្ជាក់​ថា ល្បែង​ដ៏​គ្រោះ​ថ្នាក់​លើ​បណ្ដាញ​សង្គម​មួយ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​លេង​លើ​បណ្ដាញ​សង្គម​ជាច្រើន បាន​នាំ​គ្នា​លេង​គ្រប់​ទីកន្លែង ដោយ​ការ​ប្រើប្រាស់​អណ្ដាត​របស់​ពួកគេ​លិឍ​ទៅ​លើ​វត្ថុ​ផ្សេងៗ ដូច​ជា​ផលិតផល​ក្នុង​ហាង​ទំនិញ និង ​ចាន​បង្គន់​នេះ​ជា​ដើម ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ