លួចសម្លាប់សត្វរនាលពណ៌ដ៏កម្រ ១២៣ ក្បាលយកទៅលក់ ដោយគ្មានខ្លាច់ច្បាប់អីសោះ!

មន្រ្តីឧទ្យានុរក្ស​ ព្រែកទាល់ បានស្ទាក់ចាប់បទល្មើសលួចកូនសត្វរនាលពណ៌​ ចំនួន ១២៣ ក្បាល ដែលជនល្មើសចូលលួចក្នុងបន្ទាយសត្វ កាលពីយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ នៅតំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​ ដើម្បីយកទៅលក់ ។

ប្រតិបត្តិការនេះ ត្រូវបានមន្រ្តីឧទ្យានុរក្ស និង មន្ត្រីស្ម័គ្រចិត្តសហគមន៍​ចំនួន ១២ នាក់​ ចុះល្បាត និង ទប់ស្កាត់បទល្មើសនៅត្រង់ចំណុចខ្នងព្រែកមូស លុះដល់វេលាម៉ោង០២ រំលងអាធ្រាតឈានចូល ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ បានស្ទាក់ចាប់បទល្មើសលួច​កូនសត្វរនៀលពណ៌​ ចំនួន ១២៣ ក្បាល ដែលជនល្មើសចូលលួចក្នុងបន្ទាយសត្វ យកមកទម្លាក់ទុកចោលរួចក៏រត់គេចខ្លួនបាត់ទៅ ។

សូមជម្រាបថា តាំងពីដើមមក ពុំធ្លាប់មានបទល្មើសលួចចូលចាប់សត្វទ្រង់ទ្រាយធំបែបនេះទេ ហើយសមត្ថកិច្ចក៏កំពុងតាមដានរឿងនេះដែរ​។ បន្ទាប់មកក្រុមការងារ បាននាំយកវត្ថុតាងទាំងនោះ ធ្វើការដុតកម្ទេចចោល នៅទីស្នាក់ការក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ