WHO «ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ជាង ៤ សែនករណី ត្រូវបានការរាយការណ៌ជាសកល»

ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ជាង៤សែន ករណី ត្រូវបានការរាយការណ៌ជាសកល។

យោងតាមការបង្ហាញរបស់អង្គការសុខភាពពិភពលោកបានអោយដឹងថា ចំនួន ៤១៣ ៤៦៧ ករណីនៃការឆ្លងជម្ងឺកូវីដ១៩ ត្រូវបានរាយការណ៌នៅទូទាំងប្រទេស គិតត្រឹមព្រឹក ថ្ងៃពុធនេះ។

គួរបញ្ជាក់ដែរថា ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដោយសារជម្ងឺកូវីដ១៩ បានកើនឡើងរហូតដល់ ១៨.៤៣៣ ខណៈដែលវីរុសនេះធ្វើអោយប៉ះពាល់ដល់ប្រទេស និង តំបន់ចំនួន ១៩៦។

ក្រៅពីប្រទេសចិន ចំនួនករណីដែលត្រូវបានបញ្ចាក់កើនឡើងដល់ ៣សែន ៣ម៉ឺន ១ពាន់ ៦១៩ករណី ដែលក្នុងនោះ មានករណីប្រមាណជា ២សែន៤ម៉ឺន ករណី ត្រូវបានរាយការណ៌ដោយប្រទេសចំនួន៦ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានជាង ២ម៉ឺន ករណីក្នុងមួយប្រទេស ដែលរួមមាន ប្រទេស អ៊ីតាលី សហរដ្ឋអាមេរិក អេស្ប៉ាញ អាល្លឺម៉ង់ អីរ៉ង់ និង បារាំង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ