អ្នក​ឆ្លង​កូ​វីដ​១៩​ នៅកម្ពុជា កើន​ដល់ ​៩៨​ នាក់ ក្រោយរកឃើញ ២នាក់បន្ថែមទៀតកាលពីយប់មិញ

ភ្នំពេញ ៖ ករណី​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ កើនឡើង​ដល់ ៩៨ ហើយ បើតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល ។ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​២​នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ឡើងដល់​៩៨​នាក់​ហើយ គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ ខណៈដែល​ថ្ងៃនេះ ​មាន​អ្នកជំងឺ​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន​១​នាក់​ទៀត សរុប​គិត​មក​ត្រឹម​យប់​ថ្ងៃទី​២៦ ខែមីនា​នេះ ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​បាន​កើន​ដល់​ចំនួន​១១​នាក់​។

​ករណី​ឆ្លង​ថ្មី​នៅថ្ងៃនេះ ត្រូវបាន​រកឃើញ​នៅលើ​ខ្លួន​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់ គឺ​បុរស​អាយុ​៤១​ឆ្នាំ និង​បុរស​អាយុ​៤៤​ឆ្នាំ ​ដែល​បាន​ចូលមក​កម្ពុជា ក្នុង​ខេត្តសៀមរាប បន្ទាប់ពី​ពួកគេ​បានធ្វើ​តេស្ត​ឃើញ​មាន​កូ​វីដ​១៩ នៅ​ប្រទេស​ថៃ​។ ដោយឡែក ករណី​ព្យាបាល​ជាសះស្បើយ​វិញ គឺ​នៅក្នុង​ខេត្តកោះកុង ដែលមាន​អ្នកជំងឺ​កូ​វីដ​អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពត​។​

​ក្រៅពី​ករណី​ខាងលើនេះ ក្រសួងសុខាភិបាល បាន​រកឃើញ​មាន​បុរស​ជនជាតិ​ស៊ុយអែត​ម្នាក់ទៀត ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ​ប៉ុន្តែ​បុរស​នេះ​បាន​ចាក​ចេញពី​កម្ពុជា​ផងដែរ កាលពី​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​ម្ល៉េះ ដោយ​ករណីនេះ​មិន​រាប់បញ្ចូល​ជា​ករណី​ថ្មី នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ