រដ្ឋាភិបាល សម្រេចប្រកាសបិទបៀរហ្កាឌិន ក្នុងអំឡុងពេលកូវីដ១៩

អាជីវកម្មបៀហ្កាឌិនទាំងអស់ នៅទូទាំងរាជធានីខេត្ត ត្រូវបិទផ្អាកជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអោយបិទជាបណ្តោះអាសន្នហាងបៀហ្កាឌិននៅទូទាំងរាជធានីខេត្ត ដើម្បីចៀសវាងនូវការជួបជុំគ្នា ដែលជាកត្តានៃការចម្លងជម្ងឺកូវីដ១៩។ ដូច្នេះសូមបងប្អូនដែលជាម្ចាស់អាជីរកម្មបៀរហ្កាឌិនទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីបង្ការ និង ទប់ស្កាត់ការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩។

គួរបញ្ជាក់ដែរថា ការអនុវត្តនេះគឺគិតចាប់ពីថ្ងៃ២៥ មីនា នេះតទៅ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ