• ប្លែកៗ ម៉ូដរៀបការសម័យ COVID-19

    និន្នាការសម្លៀកបំពាក់អាពាហ៍ពិពាហ៍ឆ្នាំ ២០២០ កាន់តែឈានទៅរកភាពទំនើប និង ទាន់សម័យពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវិវឌ្ឍទៅមុខនៃសង្គមស៊ីវីល័យ ។ ដោយឡែកនៅក្នុងរយៈពេលដែលវីរ៉ុស​ COVID-១៩ ឬ វីរុសកូរ៉ូណាកំពុងញាំញី កូនក្រមុំដែលត្រូវរៀបការក្នុងអំឡុងពេលនេះ បានសម្របខ្លួនទៅនឹងស្ថានភាពផងដែរ ។ សាកគិតទៅមើលថា តើរ៉ូបមង្គលការនឹងទៅជាឡូយយ៉ាងណា ប្រសិនបើអមជាមួយនឹងរបាំងមុខ ឬ ម៉ាស់បិទផ្ទៃថ្ពាល់របស់កូនក្រមុំ?

    សម្រាប់កូនក្រមុំបើគិតមួយភ្លែតប្រហែលជាគិតថា នឹងមិនល្អឡើយ ប្រសិនបើក្នុងថ្ងៃពិសេសរបស់ខ្លួនត្រូវពាក់របាំងមុខ ឬ ម៉ាស់នោះ នឹងធ្វើឱ្យសម្រស់កាន់តែមិនសូវទាក់ទាញ ។ ដោយសារតែការគិតបែបនេះបានធ្វើឱ្យអ្នករចនាម៉ូតល្បីៗមួយចំនួនគិតដល់រឿងនេះ ហើយបែកគំនិតមករចនាម៉ូតរបាំងមុខ ឬ ម៉ាស់ ដែលកាន់តែបន្ថែមភាពស្រស់ស្អាតមួយបែបផ្សេងទៀតជូនកូនក្រមុំក្នុងថ្ងៃពិសេសរបស់កូនក្រមុំ ។ ខាងក្រោមនេះគឺជារូបភាពឈុតកូនក្រមុំ ក្នុងសម័យ COVID-19 ៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ