អភិបាលក្រុង Bergamo លោក Giorgio Gori ជឿជាក់ថាព្រឹត្តការណ៏ការប្រកួតបាល់ទាត់រវាងក្លឹប Atalanta និង Valencia នៅក្របខណ្ឌ Champion League ជើងទី២ដែលបានបញ្ចប់ក្នុងលទ្ធផលសរុបទាំងពីរជើងគឺ Valencia ១:Atalanta៤ គឺជាមូលហេតុដែលបណ្តាលឱ្យមានការរីករាលដាលយ៉ាងខ្លាំងនៃជំងឺផ្លូវដង្ហើមកូវីត-១៩ ដែលកំពុងវិវឌ្ឍរីករាលដាលយ៉ាងលឿន នៅប្រទេសអ៊ីតាលីនិងអេស្ប៉ាញខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសដែលធ្វើជាម្ចាស់ផ្ទះការប្រកួតនេះមានចំនួន៦៨២០នាក់ហើយគិតត្រឹមថ្ងៃពុធ ទី២៥ មិនា ២០២០នេះ។
Gori ត្រូវបានដកស្រង់សម្តីដោយកាសែតអេស្ប៉ាញ Marca ដែលបានសរសេរនៅលើបណ្តាញទំនាក់ទំនេង ហ្វេសប៊ុកថា: ការប្រកួតរវាងក្លឹបទាំងពីរគឺប្រៀបបាននិងការផ្ទុះឡើងនៃ គ្រាប់បែកជីវសាស្ត្រដូច្នេះដែរ។នៅពេលនោះយើងមិនដឹងថាមានអ្វីកើតឡើងទេ។ប្រសិនមេរោគនេះកំពុងតែសាយភាយរួចហើយអ្នកគាំទ្រចំនួន ៤ ម៉ឺននាក់ ពិតជាត្រូវបានចម្លងគ្នា។
ក្លឹបទាំងពីរបានធ្វើការប្រកួតគ្នានៅទឹកដីSan Siro ក្នុងទីក្រុង Milan កាលពីថ្ងៃទី១៩កុម្ភៈ ២០២០កន្លងទៅនេះ និងមានអ្នកទស្សនាគាំទ្រក្លឹបទាំងពីរកើនដល់ជាង ៤៤.០០០ នាក់ ដែលស្ទើរតែពេញកីឡាដ្ឋានហើយអភិបាលក្រុងលោកGori យល់ឃើញចំនុចជួបថាបញ្ហានេះនាំឱ្យមានការរីករាលដាលនៃវីរុសដែលកំពុងគំរាមកំហែងពិភពលោក មានប្រភពចេញមកពីប្រទេសចិនកុម្មុយនីសនោះ។