• ទីបំផុត សេតវិមាន និងព្រឹទ្ធសភាអាមេរិក ឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាដ៏ធំមហិមាចំនួន ២ទ្រីលានដុល្លារ ដែលមិនដែលមានពីមុនមក

    (វ៉ាស៊ីនតោន)៖ សេតវិមាន និងថ្នាក់ដឹកនាំព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធនេះ បានឈានដល់កិច្ចព្រមព្រៀងមួយ លើកញ្ចប់ថវិកាជំនួយដ៏ធំសម្បើម ដល់ទៅ ២ទ្រីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង ក៏ដូចជាជួសជុលការខូចខាតនានា ដែលបង្កឡើងដោយ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

    ការប្រកាសពីកិច្ចព្រមព្រៀងខាងលើ ធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីសេតវិមាន បានបង្កើនកិច្ចចរចា ៤ថ្ងៃជាប់ៗគ្នា ចាប់តាំងពីប្រធានក្រុមសមាជិកព្រឹទ្ធសភាភាគច្រើន លោក Mitch McConnell ធ្វើបទបង្ហាញពីសំណើរបស់អ្នកសាធារណរដ្ឋ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាជំនួយ ក៏ដូចជាវិធានការបន្ធូរបន្ថយការខូចខាតផ្នែកសេដ្ឋកិច្ច ខណៈសហរដ្ឋអាមេរិកកំពុងតស៊ូប្រយុទ្ធជាមួយ COVID-19។

    កិច្ចព្រមព្រៀងខាងលើ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ដើម្បីធ្វើការអនុម័ត មុននឹងបញ្ជូនទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ