រាជទាយាទ​នៃ​ចក្រភព​អង់គ្លេស​ រកឃើញមាន​ឆ្លង​ជំងឺ​កូវីដ១៩

ព្រះអង្គ​ម្ចាស់ Charles រាជទាយាទ​នៃ​ចក្រភព​អង់គ្លេស​បាន​ឆ្លង​ជំងឺ​កូវិដ ១៩ ហើយ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ដំណាក់​ Clearance។

បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា ព្រះអង្គ​ទ្រង់​មាន​អាការៈ​ជំងឺ​នេះ​រាង​ស្រាល​ទេ ហើយ​មាន​សុខភាព​ល្អ​ ព្រមទាំង​ធ្វើ​ការ​ពី​ព្រះ​ដំណាក់​តាម​ធម្មតា​ទេ។

ចំណែក​ឯ​ព្រះជាយា​របស់​ព្រះ​អង្គ Duchess of Cornwell វិញ មិន​បាន​ឆ្លង​នូវ​ជំងឺ​នេះ​ទេ។ យ៉ាងណាមិញ ទាំង​រាជទាយាទ និង​ព្រះជាយា​បាន​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​ដែនដី​ស្កុតឡែន នៃ​ចក្រភពអង់គ្លេស។

ដំណាក់​ Clearance បាន​ឲ្យ​ដឹង​ថា​ ព្រះអង្គម្ចាស់​ Charles អាច​ឆ្លង​ជំងឺ​នេះ តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ព្រះអង្គ​ជាមួយ​នឹង​សាធារណជន​យ៉ាង​ច្រើន​ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ