អត្រាស្លាប់នៅអ៉ីតាលី ដោយសារ COVID-19 នៅតែខ្ពស់ ៦៨៣នាក់ក្នុងមួយថ្ងៃ

(រ៉ូម)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសអ៉ីតាលី នៅតែខ្ពស់ដោយក្នុងថ្ងៃពុធសប្តាហ៍នេះ ស្លាប់៦៨៣នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៧៥០៣នាក់ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

អត្រាស្លាប់នេះខ្ពស់នេះរួមមានប៉ុន្មានជាប់គ្នា៖ ៧៤៣នាក់ស្លាប់នៅថ្ងៃអង្គារ៍ បន្ទាប់ពីកាលពីថ្ងៃច័ន្ទសប្តាហ៍នេះស្លាប់៦០២នាក់ ខណៈថ្ងៃអាទិត្យកាលកន្លងទៅស្លាប់ ៦៥០នាក់ ចំណែកតួលេខស្លាប់ខ្ពស់ជាងគេគឺនៅថ្ងៃសៅរ៍សប្តាហ៍មុនចំនួន ៧៩៣នាក់។

គិតត្រឹមយប់ថ្ងៃពុធសប្តាហ៍នេះ អ៉ីតាលីមានករណីឆ្លងសរុប ៦៩,១៧៦ករណី ខណៈអ្នកជំងឺសរុប៨៣២៦នាក់ហើយបានជាសះស្បើយទាំងស្រុង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ