អ្នក​ឆ្លង​វីរុស​នៅ​កម្ពុជា​ កើនចំនួន​ដល់ ៩៦ នាក់​ហើយ!

ភ្នំពេញ​៖ នៅក្នុង​ថ្ងៃទី 25 ខែមីនា​ឆ្នាំ 2020 នេះ ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន​៥​នាក់​ទៀត ដែល​ធ្វេ​ី​ឱ្យ​អ្នក​ឆ្លង​សរុប​កើន​ឡេ​ី​ង​ដល់​៩៦​នាក់ ខណៈ​អ្នកជំងឺ ៤​នាក់​ទៀត បានជា​សះស្បើយ ។​

​បទ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​ចាប់តាំងពី​ខែមករា​រហូតដល់​បច្ចុប្បន្ន​នេះ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ៩៦ នាក់ ស្រី​២៥​នាក់ ក្នុងនោះ​មាន​ចំនួន ១០​នាក់ បានជា​សះស្បើយ​។​

​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល​កំពុង​តែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​កន្លែង​ថ្មី​ជា​បន្តទៀត​ហើយនឹង​បន្ត​ជម្រាបជូន​ដល់​បងប្អូន​សាធារណជន​ប្រសិនបើ​មាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​ដ៏​កំណាច​នេះ​ផ្សេងទៀត​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ