• អង្គការសុខភាពពិភពលោក WHO ពន្យល់ពីជំនឿមិនត្រឹមត្រូវចំនួន ១៥ទាក់ទងនឹងវីរុសកូរ៉ូណា Covid-19

    ១. អាកាសធាតុត្រជាក់ឬព្រិលអាចសម្លាប់វីរុសកូរ៉ូណា?

    WHO graphic on coronavirus

    អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាគ្មានហេតុផលណាដែលអាចជឿថាអាកាសធាតុត្រជាក់អាចសម្លាប់មេរោគឆ្លងថ្មីនេះឬជំងឺដទៃទៀតនោះទេ។ ទោះអាកាសធាតុត្រជាក់ក្ដីឬត្រជាក់ សីតុណ្ហភាពក្នុងខ្លួនមនស្សគឺ ៣៦.៥ ចន្លោះ ៣៧អង្សារសេ។ វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនអ្នកពីមេរោគឆ្លងថ្មីគឺដោយការលាងសម្អាតដៃរបស់អ្នកជាប្រចាំជាមួយនឹងការជូតដៃដែលមានជាតិអាល់កុល ឬលាងសម្អាតជាមួយសាប៊ូនិងទឹក។

    ២.​ ការងូតទឹកក្តៅអាចរារាំងអ្នកពីការឆ្លង COVID-19 បានដែរឬទេ?

    graphic about coronavirus myths

    អង្គការសុខភាពពិភពលោកបន្ថែមថាការងូតទឹកក្តៅមិនអាចជួយការពារអ្នកពីការតោងជាប់នៃវីរុសកូរូណានោះទេ។ ទោះបីជាទឹកក្តៅអ៊ុនៗក៏ដោយវាមិនអាចការពារអ្នកបានទេ ដូច្នេះមានតែការលាងសម្អាតដៃអ្នកជាប្រចាំនោះ និងការមិនយកដៃទៅប៉ះមុខមាត់ ច្រមុះជាដើម។

    ៣. វីរុសកូរ៉ូណាអាចឆ្លងតាមរយៈទំនិញដែលផលិតក្នុងប្រទេសចិនដែរឬទេ?

    graphic about coronavirus myths

    មេរោគឆ្លងថ្មីមិនអាចឆ្លងតាមរយៈទំនិញដែលផលិតនៅក្នុងប្រទេសចិននិងប្រទេសណាមួយឡើយ ទោះបីជាវាអាចទុំជាប់ទៅលើផ្ទៃក្នុងរយ:ពេលពីរបីម៉ោង ឬច្រើនថ្ងៃក៏ដោយ វាទំនងមិនអាចតោងជាប់នៃលើទំនិញផ្សេងៗដែលបានផ្ទេរចេញទៅតាមស្ថានភាពនិងសីតុណ្ហភាពផ្សេងៗ។ ប្រសិនបើអ្នកគិតថានៅលើទំនិញមានជាប់វីរុសកូរ៉ូណា អ្នកអាចប្រើប្រាស់អាល់កុលដើម្បីសម្អាត។ ហើយវិធីដ៏ល្អ អ្នកអាចលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូនិងទឹក ឬអាល់កុល។

    ៤. វីរុសកូរ៉ូណាឆ្លងតាមសត្វមូស?

    graphic about coronavirus myths

    គ្មានហេតុផលឬភស្ដុតាងណាមួយដែលមេរោគឆ្លងថ្មីនេះអាចឆ្លងតាមរយៈមូសនោះទេ ប៉ុន្តែការឆ្លងអាចកើតតាមរយៈ ដំណក់ទឹកដែលបានបង្កើតឡើងនៅពេលដែលអ្នកឆ្លងក្អក ឬកណ្តាស់ ដំណក់ទឹកមាត់ ពីអ្នកដែលមានផ្ទុកវីរុសនេះ។

    ៥. ម៉ាស៊ីនសម្ងួតដៃអាចសម្លាប់វីរុសកូរ៉ូណា?

    graphic about coronavirus myths

    ម៉ាស៊ីនសម្ងួតដៃគ្មានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគឆ្លងថ្មីនេះបានទេ មានតែការលាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ ហើយជ្រើសរើសកន្សែងជូតដៃមួយសម្រាប់ខ្លួនអ្នកទើបជាការល្អ។

    ៦. អំពូលកាំរស្មីយូវីអាចសម្លាប់វីរុសកូរ៉ូណា?

    graphic about coronavirus myths

    អំពូលកាំរស្មីយូវី (UV lamp) មិនគួរត្រូវបានគេប្រើដើម្បីធ្វើឲ្យដៃ និងកន្លែងផ្សេងទៀតនៃស្បែកអ្នកដើម្បីកម្ចាត់មេរោគនោះទេ៖ ប៉ុណ្ណោះវាអាចបណ្តាលឲ្យរលាកស្បែកដោយសារកាំរស្មីយូវីទៅវិញទេ”។

    ៧. ម៉ាស៊ីនស្កែនកម្ដៅអាចវាស់ដឹងពីវីរុសកូរ៉ូណា

    graphic about coronavirus myths

    ម៉ាស៊ីនស្កេនកម្តៅគឺមិនអាចវាស់ដឹងថាអ្នកមានឆ្លងមេរោគឆ្លងថ្មីនោះទេ ប៉ុន្តែវាបានត្រឹមតែអាចវាស់សីតុណ្ហភាពក្នុងខ្លួនមនុស្សប៉ុណ្ណោះ តែមិនអាចដឹងថាអ្នកណាម្នាក់ដែលត្រូវឆ្លងនោះទេ។ បើមានការសង្ស័យទៅលើនរណាម្នាក់នោះវាក៏ត្រូវ ២ទៅ១០ ថ្ងៃមុនពេលមនុស្សដែលឆ្លងជំងឺធ្លាក់ខ្លួនឈឺ និងវិវត្តទៅជាគ្រុនក្តៅ។

    ៨. ការបាញ់ទឹកអាល់កុលលើដងខ្លួនអាចសម្លាប់វីរុសថ្មីនេះ?

    graphic about coronavirus myths

    ការបាញ់ទឹកអាល់កុលលើដងខ្លួនមនុស្សដែលមានជំងឺផ្លូវដង្ហើមនេះមិនអាចសម្លាប់វីរុសបានឡើយ ដោយសារវាអាចប៉ះពាលទៅដល់អ្នកទៅវិញទេ។ ទឹកអាល់កុលអាចយកទៅសម្អាតរបស់របរ ឧបករណ៍ផ្សេងៗបាន និងប្រើប្រាស់តាមការណែនាំ។

    ៩. សត្វចញ្ចឹមអាចចម្លងវីរុសកូរ៉ូណា?

    graphic about coronavirus myths

    វាមិនទាន់មានករណីណាមួយដែលមេរោគឆ្លងអាចឆ្លងតាមរយៈសត្វចិញ្ចឹមរបស់អ្នកនោះទេ ទោះបីជាយ៉ាងណាក៏ដោយសូមមេត្តាកុំមានការឆ្វេសប្រហែសចំពោះរឿងទាំងអស់នេះ ហើយបន្ទាប់ពីប៉ះពាល់សត្វចិញ្ចឹមហើយកុំភ្លេចលាងដៃរបស់អ្នកឲ្យបានស្អាតជាមួយអាល់កុល ឬសាប៉ូ។

    ១០. វ៉ាក់សាំងការពារជំងឺសួតអាចការពារអ្នកមិនឲ្យឆ្លងវីរុសកូរ៉ូណា?

    graphic about coronavirus myths

    វាជារឿងមិនពិតដែលថាវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកសួតអាចការពារអ្នកពីការឆ្លងមេរោគថ្មី៖ វ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកសួតដូចជាវ៉ាក់សាំងការពារជំងឺរលាកសួត និងវ៉ាក់សាំងផ្តាសាយប្រភេទ Haemophilus មិនផ្តល់ការការពារប្រឆាំងនឹងមេរោគឆ្លងថ្មីទេ។ វីរុសថ្មីមានលក្ខណៈថ្មីដូច្នេះវាត្រូវការវ៉ាក់សាំងផ្ទាល់ខ្លួនដែលអ្នកស្រាវជ្រាវកំពុងធ្វើការសិក្សាពីវា។

    ១១. ការលាងច្រមុះជាមួយសូលូយស្យុងអំបិលជួយការពារពីវីរុសថ្មី?

    graphic about coronavirus myths

    ឧស្សាហ៍លាងច្រមុះរបស់អ្នកជាមួយសូលូយស្យុងអំបិលគឺមិនអាចជួយការពារការឆ្លងមេរោគថ្មីបានទេ។ វាគ្រាន់តែពាក្យដែលគេនិយាយតៗគ្នាតែប៉ុណ្ណោះ តែតាមពិតវាមិនបានជាជំនួយជួយអ្វីដល់អ្នកពីវីរុសកូរ៉ូណាឡើយ។

    ១២. ការបរិភោគខ្ទឹមសអាចជួយប្រឆាំងជំងឺកូរ៉ូណា?

    graphic about coronavirus myths

    ខ្ទឹមសគឺជាអាហារដ៏ល្អដែលអាចជួយការពារនិងប្រឆាំងនឹងមេរោគបាន ប៉ុន្តែមិនទាន់មានភស្ដុតាងណាមួយដែលបញ្ចាក់ថាវាអាចការពារអ្នកពីវីរុសកូរ៉ូណាបានទេ។

    ១៣. វីរុសកូរ៉ូណាឆ្លងតែមនុស្សចាស់

    graphic about coronavirus myths

    មនុស្សមានវ័យចំណាស់ឬមនុស្សដែលមានជំងឺជាប់ខ្លួនងាយនឹងទទួលរងការឆ្លងមេរោគថ្មីនេះ ប៉ុន្តែមនុស្សគ្រប់គឺសុទ្ធតែអាចឆ្លងពីមេរោគថ្មីនេះ តែវាអាស្រ័យទៅលើមនុស្សម្នាក់ៗថាមានការប្រុងប្រយ័ត្នខ្ពស់ប៉ុណ្ណា និងចេះពីរបៀបការពារវាបានដល់កម្រិតណា។

    ១៤. ថ្នាំអង់ទីប៊ូទិចមានប្រសិទ្ធភាពអាចការពារនិងព្យាបាលវីរុសថ្មីដែរឬទេ?

    graphic about coronavirus myths

    ថ្នាំអង់ទីប៊ូទិចគឺមិនអាចសម្លាប់មេរោគបានទេ វាគ្រាន់តែជាថ្នាំសម្រាប់សម្លាប់បាក់តេរីតែប៉ុណ្ណោះ។ ថ្នាំអង់ទីប៊ូទិចមិនគួរត្រូវបានប្រើជាមធ្យោបាយបង្ការឬព្យាបាលជំងឺនេះទេ ទោះយ៉ាងណាថ្នាំអង់ទីប៊ូទិចអាចត្រូវបានផ្តល់ឲ្យនៅមន្ទីរពេទ្យនៅពេលមានការឆ្លងបាក់តេរី។

    ១៥. មានថ្នាំព្យាបាលវីរុសកូរ៉ូណាឬនៅ?

    graphic about coronavirus myths

    មកទល់នឹងពេលនេះគេមិនអាចកំណត់ថ្នាំណាមួយសម្រាប់ធ្វើការព្យាបាល ឬការពារបាននោះទេ៖ អ្នកជំនាញតាមប្រទេសនីមួយៗ ដូចជាប្រទេសចិន ជប៉ុន បារាំង … កំពុងតែធ្វើការសិក្សាយ៉ាងលំអិតនិងស៊ីជម្រៅទៅលើរឿងទាំងអស់នេះ ដើម្បីអាចផលិតថ្នាំដែលមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ។

    ប្រភព៖ WHO (World Health Organization)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ