Messi, CR7 និង Lewandowski បរិច្ចាគ​លុយ​សរុប​ចូល​គ្នា ៣,២​ លាន​​ដុល្លារ​ ដើម្បីជួយ​ដល់​​ពេទ្យ​ផ្សេង​ៗ​ ទប់ទល់កូវីដ១៩

ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​កីឡាករ​​បាល់ទាត់​លំដាប់​កំពូល​៣​នាក់​​រួម​មាន Lionel Messi, Cristiano Ronaldo និង Robert Lewandowski បាន​បរិច្ចាគ​ប្រាក់​សរុប​​រួម​គ្នា៣​លាន​អឺរ៉ូ (៣,២​លាន​ដុល្លារ) ជួយ​ដល់​មន្ទីរពេទ្យ។

ផ្អែក​តាម​សារព័ត៌មាន​អេស្ប៉ាញ Mundo Deportivo ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Barcelona បាន​បរិច្ចាគ​​​សរុប​១​លាន​អឺរ៉ូ​(ជាង​១​លាន​ដុល្លារ) ទៅ​កាន់​មន្ទីរពេទ្យ​២​កន្លែង។ ក្នុង​នោះ​មួយ​នៅ​ទីក្រុង​ Barcelona​ និង​មួយ​ទៀត​នៅ​ឯ​ប្រទេស​កំណើត​អាហ្សង់ទីន។​

សម្រាប់​​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus និង​ព័រទុយហ្គាល់​ Ronaldo និង​ភ្នាក់ងារ​របស់​គេ​លោក Jorge Mendes បាន​បរិច្ចាគ​ប្រាក់​១​លាន​អឺរ៉ូ​ដូច​គ្នា​ដល់​អង្គភាព​ថែទាំ​ចំនួន​៣​កន្លែង សម្រាប់​អ្នក​ជំងឺ​ដែល​ទទួល​រង​ពី​ជំងឺ​ឆ្លង​វីរុស​​នៅ​​មន្ទីរពេទ្យ​​ក្នុង​ទីក្រុង Lisbon និង Porto។

កាល​​ពី​សប្ដាហ៍​មុន Robert Lewandowski កីឡាករ​របស់ Bayern Munich ក៏​បាន​បាន​បរិច្ចាគ​១​លាន​អឺរ៉ូ​ដូច​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​អាល្លឺម៉ង់។

​បញ្ជាក់​ថា​នៅ​អេស្ប៉ាញ​បច្ចុប្បន្ន​មាន​ករណី​ឆ្លង​ជិត៤០ ០០០​នាក់ ឯ​ព័រទុយហ្គាល់​មាន​២ ៣៦២​នាក់​និង​អាល្លឺម៉ង់​មាន​​៣១ ៣៧០​នាក់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ