• កម្ពុជា ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគណនីហ្វេសប៊ុក ដែលបង្ហោះលក់ថ្នាំសម្លាប់មេរោគ coronvirus ដែលគ្មានការទទួលស្គាល់ពីក្រសួង

    យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមការពិនិត្យឃើញលើបញ្តាញសង្គមហ្វេសប៊ុក មានការផ្សាយលក់ Chloramine B គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយថែមទាំងបានផ្សព្វផ្សាយថាជាថ្នាំសម្លាប់មេរោគ Coronavirus ទៀតផង។

    ក្រសួងក៏បានឲ្យដឹងទៀតថា Chloramine B ដែលកំពុងផ្សព្វផ្សាយលក់នៅលើហ្វេសប៊ុក ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ ហើយពុំទាន់មានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចណាមួយថា សារធាតុនេះប្រើជាថ្នាំសម្លាប់មេរោគ Coronavirus នៅឡើយទេ។

    ក្រសួងតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុក បញ្ឈប់ការផ្សព្វផ្សាយ នាំចូល និងចែកចាយផលិតផល Chloramine B គ្មានលេខបញ្ជិការខាងលើជាបន្ទាន់ ហើយក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញជនណាកំពុងលក់ Chloramine B សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឲ្យអាជ្ញាធរមានសមត្ថកិច្រ ឬត្រូវការព័ត៌មានបន្ថែមពីក្រសួងសុខាភិបាល សូមទាក់ទងតាមរយៈលេខ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៨៦៦ ៧៦០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ