• សូមអាន ដើម្បីយល់ដឹងពីការវិវត្តនៃការឆ្លងមេរោគ Covid-19

    មេរោគកូវីដ​១៩​ដែលត្រូវបានគេដឹងថា​គឺជាជំងឺឆ្លងបណ្តាលមកពីវីរុសដែលរកឃើញថ្មីបំផុត។​វីរុស​​ថ្មី​នេះ​មិន​ទាន់​ត្រូវបានគេដឹងនៅឡើយតាំងពីមុនពេលការផ្ទុះបានចាប់ផ្តើមនៅទីក្រុង​Wuhan​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៩​។​មនុស្សមួយ​ចំនួន​មានការភ័យ​ខ្លាចហួស​ប្រមាណ​ជាហេតុ​ធ្វើឲ្យមាន​ការរើស​អើង​គ្នាទៅ​វិញទៅ​មក​​ទិញទំនិញស្តុកទុកជាដើម។​ហេតុដូចនេះ​អ្នកគប្បីដឹងពីការវិវត្តឆ្លងនៃវីរុសកូវីដ១៩​ដើម្បីកាត់​បន្ថយកា​រ​ព្រួយ​បារម្ភហួសប្រមាណ។

    នរណាៗ​ក៏អាចឆ្លងវីរុសប្រភេទនេះបានដែរគឺឆ្លងតាមរយៈអ្នកដែលផ្ទុកមេរោគនេះផ្ទាល់តែម្តង។​ជំងឺនេះ​អាច​ឆ្លង​ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ដំណក់​ទឹក​តូចៗ​ពីច្រមុះ​ឬមាត់​ដែលត្រូវ​បានរីករាល​ដាល​នៅ​ពេល​មនុស្ស​ម្នាក់មានការក្អកឬខ្យល់ដង្ហើម។

    នៅពេលដំណក់ទឹកទាំងនេះជាប់នៅលើវត្ថុនិងលើរាងកាយមនុស្ស្ស​អ្នកផ្សេងទៀតដែលចាប់ឬប៉ះ​ផ្ទាល់វត្ថុ​ឬ​ផ្ទៃ​ខាងលើដោយមកប៉ះភ្នែកច្រមុះឬមាត់​មនុស្សទាំងនោះក៏អាចឆ្លង​COVID-19​បានយ៉ាងងាយ។​បន្ថែមពីនេះ​អ្នកក៏អាចនឹងងាយឆ្លងវីរុសថ្មីនេះបានយ៉ាងងាយដែរតាមរយៈខ្យល់ដង្ហើមរបស់​មនុស្សដែលបាន​ផ្ទុក​វីរុសនេះនៅក្នុង​ខ្លួនដូច្នោះជាការប្រសើរអ្នកគប្បីនៅឲ្យបានឆ្ងាយយ៉ាងតិចមួយម៉ែត្រពីគ្នា។

    យ៉ាងណាមិញ​អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នក៏បាននឹងកំពុងស្រាវជ្រាវពីការវិវត្តបន្ថែម​ទៀត​របស់​វីរុសកូរ៉ូណា។

    បន្ថែមពីការរក្សាអនាម័យរបស់ខ្លួនអ្នក​អ្នកគប្បីបរិភោគអាហារបំប៉នសុខភាព​ទទួលទានទឹកក្តៅ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​និងហាត់ប្រាណ​ឲ្យ​បាន​ជាប្រចាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ