• ថៃ បញ្ចេញកញ្ចប់ថវិកាប្រមាណ ២០ ពាន់លានបាត ដើម្បីជួយដល់ជនក្រីក្រ កម្មករ និងអាជីវកម្ម ដែលរងផលប៉ះពាល់ដោយការបិទទ្វារ

    ថៃ៖ ក្រសួងសេដ្ឋកិច្ចថៃគ្រោងនឹងប្រើថវិកាបន្ទាន់ពីឆ្នាំសារពើពន្ធ ២០២០ ប្រមាណ ២០ ពាន់លានបាត (ជាង ៦០លានដុល្លារ) ដើម្បីផ្ដល់ជាថវិកាដល់ប្រជាជនដែលរងផលប៉ះពាល់ដោយវិធានការបង្ការ​កូវីដ១៩។ ដោយប្រជាជនដែលមានរបបសន្តិសុខសង្គមនឹងត្រូវបានមើលថែរក្សាដោយការិយាល័យសន្តិសុខសង្គម ចំនែកឯអ្នកផ្សេងពីនោះនឹងត្រូវទទួលបានការយកចិត្តទុកដាក់ពីក្រសួងហិរញ្ញវត្ថុ។

    រដ្ឋលេខាធិការអចិន្រ្តៃយ៍ក្រសួងហិរញ្ញវត្ថុលោក Prasong Poontaneat បានស្នើសុំថវិកាកាលពីថ្ងៃទី២៣ ខែមីនាសម្រាប់អ្នកដែលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារវីរុសកូវីដ ១៩ ហើយប្រសិនបើបានអនុម័តជំនួយនេះនឹងផ្តល់ផលប្រយោជន៍ដល់អ្នកដែលបានបាត់បង់ការងារ ឬ រងផលប៉ះពាល់ពីការបិទអាជីវកម្មនៅបាងកក និងបណ្តាខេត្តដទៃទៀត ដែលជាផ្នែកមួយនៃវិធានការណ៍កំណត់ការធ្វើដំណើរ និងជួយការពារការរីករាលដាលនៃមេរោគ។

    លោកបានបន្តថា ក្រសួងនឹងធ្វើសំណើនៅឯកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ទៀងទាត់នៅថ្ងៃស្អែកដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយបទបញ្ជារបស់រដ្ឋាភិបាលក្នុងការបិទអាជីវកម្ម។ លោកបានពន្យល់ថាផែនការដែលបានស្នើឡើងមានគោលបំណងផ្ដល់ប្រាក់ចំនួន ២០០០ បាតក្នុងម្នាក់ សម្រាប់រយៈពេល ២ ខែមានន័យថាមនុស្សម្នាក់ៗនឹងទទួលបាន ៤,០០០ បាត។

    ជាមួយគ្នានេះក្រសួងរំពឹងថានឹងមានមនុស្សប្រហែល ៥ លាននាក់ដែលនឹងមានសិទ្ធិទទួលបានអំណោយនេះ ដោយលោក Kobsak Pootrakool អគ្គលេខាធិការរងនៃនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនយោបាយបាន​ឲ្យដឹងថា គណៈរដ្ឋមន្រ្តីនឹងពិភាក្សាពីវិធានការដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់និងជំរុញសេដ្ឋកិច្ចជាមួយក្រសួង និងមន្ទីរពាក់ព័ន្ធ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ