• សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

    សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​ទទួល​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល​ជប៉ុន​ ប្រមាណ ៣​១០លាន​ដុល្លារ​អាមេរិក​ ដែលបា​ន​ធ្វើឡើ​ង​នៅ​វិមា​នស​ន្តិភាព​ទីស្តី​ការ​នាយករ​ដ្ឋ​មន្ត្រី​នាព្រឹក​ថ្ងៃ​ទី​២៤​ខែ​មីនា​នេះ​។

    លិខិត​ប្ដូរ​សារ​ ស្ដីពីកា​រ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ជប៉ុ​ន​នេះ ​មានទឹ​ក​ប្រាក់​សរុប​ចំនួន ​៣៤.១៣៨​លាន​យ៉េន​(ប្រមាណ ៣១០លានដុល្លារ​អាមេរិក​ )​ ជូន​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​អធិបតី​ភាព​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​នេះ​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ(MIKAMI Masahiro)ឯកអគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​គ្រប​ដណ្តប់ ​លើ​ការ​អនុវត្ត​គម្រោង ​ហិរញ្ញប្បទាន​ឥត​សំណងចំ​នួន​ ៣គម្រោង ​និង​ឥណទាន​សម្បទាន​ចំនួន​ ២ ​គម្រោង ​ក្នុង​នោះ​ មាន​ហិរញ្ញប្បទាន​ឥតសំ​ណង​សម្រាប់​អនុវត្ត​។

    ១-គម្រោង​ការ​ពង្រីក​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាតក្នុ​ង​ក្រុង​តាខ្មៅដែល​មាន​ទឹក​ប្រាក់​ចំនួន​៣.៤២១​លាន​យ៉េន(ប្រហាក់​ប្រហែល ​៣១​លាន​ដុល្លារ)​

    ២-គម្រោង​សមារណ​កម្ម​ការ​បោស​សំអាតមី​ន​ និង​សង្គ្រោះ​ជន​ពិកា​រ​ដោយ​សារ​មីន ​មាន​ទឹក​ប្រាក់ចំ​នួន​ ១.០០០​លាន​យ៉េន(​ប្រហាក់ប្រហែល ​៩​លាន​ដុល្លារ​)

    ៣-គម្រោង​កម្ម​វិធីអភិវឌ្ឍ​​ន៍​សេដ្ឋកិច្ច​ និង​សង្គម​មាន​ទឹក​ប្រាក់​ចំនួន ​៣០០​លាន​យ៉េន​(ប្រហាក់​ប្រហែល​ ២.៧​លាន​ដុល្លា​រ​អាមេ​រិ​ក​)។

    ឥណទាន​សម្បទាន​សម្រាប់​អនុវត្ត​

    ១-គម្រោង​ធ្វើឲ្យ​ប្រសើរ​នូវ​ផ្លូវ​ជាតិ​លេខ​ ៥​ ដំណាក់​កាល​ទី​២​(​ធ្លាម្អម-បាត់ដំបង និង សេរីសោភ័ណ-ប៉ោយប៉ែត)មានទឹកប្រា​ក់​ ១៧.៧០២​លាន​យ៉េន​(ប្រមាណ ១៦១លានដុល្លារអាមេរិក)

    ២-គម្រោងធ្វើឲ្យប្រសើរ​នូវ​ផ្លូវ​ជាតិ​៥ ​ដំណាក់​កាល​ទី ​៣ (ព្រែកក្តាម-ធ្លាម្អម) មាន​ទឹក​ប្រាក់ ​១១.៧១៥លានយ៉េន(ប្រមាណ១០៦.៥​លាន​ដុល្លារ​អាមេរិក​)។

    ហិរញ្ញប្បទាន​ឥត​សំណង​ និង​ឥណទាន​សម្បទាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​នឹង​ជួយ​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ហើយ​ព្រម​ទាំង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ផង​ដែរ​ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ