ការ​រក្សា​សុវត្ថិភាព និងការ​ទទួល​បាន​ព័ត៌​​មាន​ពី​មេរោគ​កូរ៉ូណា

ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០៖ ដោយ Kang-Xing Jin ប្រធាន​សុខា​ភិបាល

ដើម្បី​ឆ្លើយ​តប​ទៅនឹង​​ការផ្ទុះ​ឡើង​​នូវ​មេរោគ​កូរ៉ូ​ណា ក្រុមហ៊ុន Facebook កំពុង​តែ​ជួយ​គាំទ្រ​ដល់​​ការ​ងារ​របស់ ​សហ​គមន៍​សុខភាព​សា​ធារណៈ​​ទូ​ទាំង​សកល ដើម្បី​រក្សា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​សុវត្ថិ​ភាព និង​ទទួល​​បាន​ព័ត៌​មាន​ថ្មី​ៗ​។ ចាប់​តាំងពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​ប្រកាស​អាសន្ន​​​ពី​សុខភាព​សា​ធារណៈ​ជុំ​វិញ​​វីរុស​​កូរ៉ូ​ណា កាល​ពី​ខែមករា ក្រុមហ៊ុន​បាន​​ចាត់​​វិធាន​ការ​ជាច្រើន រួម​មាន៖

  • ទប់​ស្កាត់​​ព័ត៌​មាន​​មិន​ពិត និង​អត្ថ​បទ​ដែល​បង្ករ​គ្រោះ​ថ្នាក់ អំពី​ជំ​ងឺ​កូវីដ-១៩​
  • ភ្ជាប់​ប្រជា​ពល​រដ្ឋ​ឲ្យ​ទទួល​បាន​ព័ត៌​មាន​ពិត និង​ប្រភព​ច្បាស់លាស់ដូច​ជា​ WHO និង​ក្រសួង​សុខា​ភិបាលប្រចាំ​ប្រទេសនី​មួយ​ៗ
  • ទប់​ស្កាត់​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​​មាន​បំណង​បង្កើត​​ឲ្យមានការ​ភ័យ​ស្លន់​ស្លោ ឬ ក្លែង​បន្លំ​ថា មាន​​ផលិត​ផល​ដែ​ល​មាន​ការ​ធា​នា​ជាក់លាក់​​ក្នុង​ការ​ព្យា​បាល ឬ​ការ​ពារ​​វីរុស​កូរ៉ូ​ណា
  • ហាម​ឃាត់​ជា​បណ្តោះ​អាសន្ន​លើ​​ការ​ផ្សាយ​ពាណិជ្ជ​កម្ម ឬការ​ផ្សាយ​តា​រាងបញ្ជី​ពាណិជ្ជ​កម្ម​ ដែលលក់​ម៉ាស​ការ​ពារ (ម៉ាស​ពេទ្យ) ​
  • ចូល​រួម​​វិភាគ​ទាន​​ក្នុង​ទឹក​ប្រាក់​២០​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំ​បាត់ ​ជំ​ងឺ​កូវីដ-១៩ និង​​ផ្តល់​សិទ្ធិ​ឲ្យ WHO ផ្សាយ​ពាណិជ្ជ​ដោយ​ឥត​គិត​ប្រាក់ តាម​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ ឆ្លើយ​តប​ទៅ​នឹង​​តម្រូវ​ការ​របស់​ពួកគេ​

ភ្ជាប់​ប្រជា​ពល​រដ្ឋ​ទៅ​នឹង​​ព័ត៌​មានពិត និង​ប្រភព​​ធន​ធាន​ដែលមាន​អត្ថ​ប្រយោជន៍

អ្នក​ដែល​ស្វែង​រក​ព័ត៌​មាន​ដែល​ទាក់​ទង​នឹង​វីរុស​នេះ​នៅលើ​បណ្តាញ​សង្គម Facebook នឹង​ទទួល​បាន​ការ​បង្ហាញ​ឲ្យ​ឃើញ​​នូវ​ព័ត៌​មាន​បែប​អប់​រំ នៅលើ​ប្រអប់​លទ្ធផល​ដែល​មាន​គេ​ចូល​មើល​ច្រើន ​ជាង​គេ ដើម្បី​ភ្ជាប់​ពួក​គាត់​​ទៅនឹង​អង្គ​ការ​សុខ​ភាព​ដែល​ជំនាញ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ អង្គការ​សុខ​ភាពពិភព​លោក​ (WHO) ផងដែរ​។ យើង​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​​កម្ម​វិធី​នេះ ក្នុង​រយៈ​ពេល​៣ ទៅ​៤​សប្តាហ៍​ចុង​ក្រោយ​នេះ ក្នុង​គ្រប់​​ភាសា​ទាំង​អស់ នៅលើ Facebook ដើម្បី​ណែនាំ​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ ​តាម​ដាន​ព័ត៌​មាន​របស់ WHO​។ ក្នុង​ប្រទេស​ជាច្រើន ក្រុម​ហ៊ុន​កំពុង​តែ​ណែ​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​តាម​ដាន​​ព័ត៌​មាន ​ពី​ក្រសួង​សុខា​ភិបាល​​​ប្រចាំ​តំបន់​របស់​ពួក​គាត់​។ ឧទាហរណ៍ ក្នុង​ប្រទេសកម្ពុជា ក្រុម​ហ៊ុនកំ​ពុង​តែ​ណែនាំ​ឲ្យ​​ ប្រជា​ពល​រដ្ឋ​តាម​ដាន​ព័ត៌​មាន​ក្រសួង​សុខា​ភិបាល​​​កម្ពុជា​។

ល្បិច​កេង​ប្រវ័ញ្ញ​​លើ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម

កាល​ពី​ម្សិលមិញ ក្រុម​ហ៊ុន​បាន​​ដាក់​គោល​ន​យោ​បាយ​មួយ​ចូល​ជា​ធរមាន ដើម្បី​ទប់​ស្កាត់​អ្នក​ដែលព្យាយាម​ឆ្លៀត​ឱកាស​​​​គ្រាមាន​​អាសន្ន​នេះ ជា​ថ្នូរ​នឹង​​ការ​ចំណេញ​ផ្នែក​ហិរញ្ញ​វត្ថុ​​។ នេះ​មានន័យ​ថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុង​តែ​​ទប់​ស្កាត់​​ការផ្សាយ​ពាណិជ្ជកម្ម​លើ​ផលិត​ផល​​ ដែល​​ទាក់ទង​នឹង​វីរុស​កូរ៉ូណា តាម​​មធ្យោ​បាយ​ជាច្រើន ក្នុង​ចេទ​នា​បង្កើត​ឲ្យមាន​ការ​​ភិត​ភ័យ ឬ​ក្លែង​បន្លំ​ថា ផលិត​ផល​របស់​ពួកគេ​អាច​ព្យា​បាល ឬ​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​មេរោគ​កូរ៉ូ​ណា​បាន​។ ឧទាហរណ៍ ពាណិជ្ជ​កម្ម​សម្រាប់​ការលក់​​ម៉ាស ដែល​​បញ្ជាក់​ថា ជា​ម៉ាស​ពិសេស​ដែល​មាន​ក្នុងស្តុក​ស្រាប់ និង​មានការ​​អះ​អាង​ថា ជា​ម៉ាស​ដែល​ត្រូវ​បាន​ធានា​ថា អាច​ទប់​ស្កាត់​មេរោគ​កូរ៉ូ​ណា ​មិន​​​ឲ្យ​ឆ្លង​បាននោះ នឹង​មិនត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​​​បង្ហាញ និង​បង្ហោះ​លើ​ផ្លាត​ហ្វម​របស់​យើង​ឡើយ​។

ទប់ស្កាត់​ព័ត៌​​មាន​មិន​ពិត និង​អត្ថ​បទ​ដែល​​បង្ករ​គ្រោះ​ថ្នាក់

បណ្តាញ​ជា​សកល​នៃ​ក្រុម​​ត្រួត​ពិនិត្យ​ព័ត៌​មាន​ពិត​របស់​យើង កំពុង​តែ​ធ្វើ​ការ​​​របស់​ពួកគេ​ដើម្បី​​ត្រួត​ពិនិត្យ​ លើ​មាតិ​ការ​ផ្សេង​ៗ និង​​លុប​ចោល​ព័ត៌​មាន​មិន​ពិត​ដែល​​កំពុង​តែ​​ចែក​រំលែក​ទាក់ទង​នឹង​វីរុស​កូរ៉ូ​ណា​។ នៅពេល​ដែល​​ក្រុម​ការ​ងារ​ចាត់​ទុក​ថា ជា​​ព័ត៌​មាន​មិន​ពិត យើង​នឹង​ទប់​ស្កាត់​ការ​​​ចែករំលែក​ព័ត៌​មាននេះ នៅលើ Facebook និង Instagram និង​បង្ហាញ​ឲ្យ​​ប្រជា​ពល​រដ្ឋ​ឃើញ​នូវ​​ព័ត៌​មាន​ពិត​ពី​ដៃគូ​របស់​យើង​​។ ក្រុម​ហ៊ុន​ក៏​ផ្ញើរ​សារ​បញ្ជាក់​​ប្រាប់​ឲ្យ​ដឹងមុន ទៅកាន់​ប្រជា​ពលរដ្ឋ​ដែល​បាន​ចែក​រំលែក ឬ​ក៏កំពុង​តែ​ព្យា​យាម​​ ចែក​រំលែក​ព័ត៌​មាន​​​​នេះ​​ដើម្បី​ប្រាប់​ឲ្យ​ដឹង​ថា ព័ត៌​មាន​នេះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​​រួច​រាល់​ហើយ​។

យើង​ក៏​នឹង​ចាប់​ផ្តើម​​លុប​ចោល​នូវ​មាតិ​ការ​ដែល​មាន​ព័ត៌​មាន​មិន​ពិត ឬ​​​ទ្រីស្តី​​មិន​ត្រឹម​ត្រូវ ​ផ្ទុយ​ពី​ព័ត៌​មាន​ ដែល​ត្រូវ​បាន​​​​ផ្សព្វ​ផ្សាយ​​ដោយ​អង្គ​ការ​សុខ​ភាព​សកល​ឈាន​មុខ​គេ និង​អាជ្ញា​ធរ​សុខា​ភិបាល​ប្រចាំ​តំបន់ ខណៈ​ដែល​ទង្វើរ​នេះ​​អាច​នឹង​បង្ករ​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ ដែល​ជឿជាក់​លើ​​អង្គ​ភាព​ទាំង​នោះ​។

យើង​​​កំពុង​តែ​​ចាត់​វិធាន​ការ​បែប​នេះដែល​ជា​ការ​ពង្រីក​បន្ថែម​ទៅលើ​គោល​នរយោ​បាយ​ដែល​មាន​ស្រាប់​របស់​យើង ក្នុង​ការ​លុប​ចោល​មាតិ​ការ​ព័ត៌​មាន​​ដែល​អាច​​បង្ករ​គ្រោះថ្នាក់​ដល់​រាង​កាយ​។ យើង​កំពុង​តែ​ផ្តោត​លើ​​ព័ត៌​មាន​​ មិន​ពិត​​ផ្សេង​ៗ​ដែល​ត្រូវ​បានចាត់​ទុក​ថា ​ជា​ការ​ព្យា​យាម​ទប់​ស្កាត់​ការ​ព្យា​បាល ឬ​ការ​​ទទួល​យក​វេជ្ជ​បញ្ជា ​ដែល​សម​រម្យ​។ ទាំង​នេះ​រាប់​បញ្ចូល​ទាំង​ព័ត៌​មាន​ដែល​ទាក់​ទង​នឹង​ការ​ព្យា​បាល ឬ​វិធី​ការ​ពារ​ដែលមិន​ត្រឹម​ត្រូវ ដូច​ជា​ការ​​ផឹក​ទឹក​សា​ប៊ូ អាច​ព្យា​បាល​ជំ​ងឺ​​កូរ៉ូណា​បាន ឬ​​ក៏​ព័ត៌​មាន​ផ្សេង​​ៗ​ទៀត​ដែល​​បង្កើត​ឲ្យ​មាន​ការ​ភ័ណ្ឌ​ច្រឡំ អំពី​ប្រភព​​​ផលិត​ផល ​ដែល​​អាច​រក​ជាវ​បាន​។ យើងក៏​នឹង​ប្លុក ឬ​​​ទប់​ស្កាត់​​ Hashtag (ពាក្យ ឬ​ឃ្លា​ដែលមាន​សញ្ញា # នាំ​មុខ​) ដែល​ត្រូវ​បានប្រើប្រាស់​ដើម្បី​ចែក​ចាយ​ព័ត៌​មាន​​មិន​ពិតនៅ​លើ Instagram ហើយ​យើង​កំពុង​តែ​​ចាត់​​ វិធាន​ការ​ផ្សេង​ៗ​ដើម្បី​ស្វែង​រក និង​លុប​ចោល​​ព័ត៌​មានក្លែង​​ក្លាយ​បែប​នេះ​ឲ្យ​ បាន​ច្រើន​តាម​​ដែលយើង​អាច​។

ផ្តល់​ព័ត៌​មាន​ដែលមាន​អត្ថ​ប្រយោជន៍ និង​ផ្តល់​ការ​គាំទ្រ

ផ្លាត​​ហ្វម​របស់​យើង កំពុង​តែ​ត្រូវ​បាន​ប្រើប្រាស់​រួច​ជាស្រេច​​ដើម្បី​ជួយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទទួលបាន​ព័ត៌​​មាន​ពិត អំពី​ស្ថានភាព​នេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​​អង្គ​ភាព​សុខភាព​ជា​សកល និង​ប្រចាំ​តំបន់​ផងដែរ​។ ក្រុមហ៊ុន បាន​​កំពុង​តែ​សហ​ការ​​​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​នឹង​អង្គ​ការ​សុខភាព​ឈាន​មុខ​គេ​នានា ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល ​​បន្ថែម​ទៀត​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​តែ​ប្រើ​ប្រាស់​ Facebook និង Instagram។

ជា​ឧទាហរណ៍ យើង​​នឹង​ជួយ​​ឲ្យ​ប្រជា​ពល​រដ្ឋ​ទទួល​បាន​​ព័ត៌​មាន​ថ្មី​ៗ​ដែល​ទាក់​ទង​នឹង​ជំ​ងឺ​កូវីដ-១៩​ ពី​ដៃគូ​នានា ​តាម​រយៈ​ការ​​ការ​បញ្ចេញសារ​ផ្សេង​ៗ នៅលើ News Feed របស់ Facebook ខណៈ​ដែល​ ព័ត៌​មាន​នេះ ​នឹង​ត្រូវ​បញ្ចេញ​ឲ្យ​ដោយ​ផ្អែក​​ទៅ​តាម​ការ​ណែនាំ​របស់​ WHO​។ នៅពេល​ដែល​ប្រជា​ពល​រដ្ឋ ស្វែង​រក​ព័ត៌​មាន​ ដែល​ទាក់​​ទង​នឹង​ជំ​ងឺកូរ៉ូ​ណានៅលើ​ Facebook ឬ​ចុច​លើ​និមិត្ត​សញ្ញា​ដែល​ជាប់​ទាក់ទង លើ Instagram យើង​នឹង​បង្ហាញ​​​សារ​បែប​អប់​រំ​ជា​មួយ​នឹង​​ព័ត៌​មាន​ដែល​ជឿ​ទុក​ចិត្ត​បាន​។ យើងក៏​បាន​ផ្តល់​​ឥណ​ទាន​ ផ្សាយ​ពាណិជ្ជ​កម្ម​ដោយ​ឥត​គិត​ប្រាក់ ដើម្បី​អាច​ឲ្យ​អង្គ​ការ​នានា រៀប​ចំ​យុទ្ធ​នា​ការ​​នៃការ​អប់រំ​ពី​វី​រុស​កូរ៉ូណា នៅលើ​បណ្តាញ​សង្គម Facebook និង Instagram នៅ​​ក្នុង​តំបន់​ដែល​ឆ្លង​មេរោគ ផង​ដែរ ហើយ​​យើងកំពុង​ តែ​ពិភាក្សា​លើ​វិធី​សាស្ត្រ​ផ្សេង​ៗ​ក្នុង​ការ​ផ្តល់​ជំនួយ​ និង​ការ​គាំទ្រ​បន្ថែម​ទៀត ដល់​អាជ្ញា​ធរ​សុខា​ភិបាល​។

ផ្តល់​អំណាច​ដល់​ដៃគូ ជាមួយ​​នឹង​ឧប​ករណ៍​ទិន្នន័យ​នានា

ក្រុមហ៊ុន​​កំពុង​តែ​លើក​ស្ទួយ​ដល់​ក្រុម​អ្នក​ស្រា​វ​ជ្រាវ​ឈានមុខ​គេ​​ផ្នែក​សុខភាព​សា​ធារណៈ​​របស់​សាកល​វិទ្យាល័យ Harvard និង​សាកលវិទ្យាល័យ​ជាតិ Tsing Hua នៅ​តៃ​វ៉ាន់ តាម​រយៈ​ការ​​ចែក​រំលែក​ទិន្នន័យ​ចល័ត​ ដែល​ត្រូវ​បាន​​រួម​បញ្ចូល​គ្នា និង​ត្រូវ​បាន​​រក្សា​ការ​សម្ងាត់ ក៏ដូច​ជា​ផែន​ទី​ដង់​ស៊ី​តេ​ប្រជា​ជន​ដែលមានរូបភាព​ ច្បាស់លាស់ ដើម្បី​ជួយ​ផ្តល់​ព័ត៌​មាន​ពី​គំរូ​​​នៃការ​ព្យាករ​របស់​ពួកគេ​សម្រាប់​ការ​រាត​ត្បាត​​ជំ​ងឺ​កូរ៉ូណា ដែល​ជាផ្នែក​​នៃ​​កម្ម​វិធី​​​របស់​យើង​ដែលមាន​ឈ្មោះ​ថា Data for Good​។ ក្រុមហ៊ុន​អាច​នឹង​ពង្រីក​ការ​ខិត​ខំ​ ព្យា​យាម​ទាំង​នេះ​​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ជាមួយ​នឹង​​ដៃ​គូ​នានា ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ​។ ក្រុម​ហ៊ុន​​ក៏កំពុង​តែ​ជួយ​ដល់​ដៃគូ​​ទាំង​អស់ ឲ្យ​យល់​ច្បាស់​ពី​របៀប​ដែល​ប្រជា​ពល​រដ្ឋ​កំពុង​តែ​ជជែក ​លើ​បញ្ហា​នេះ​លើ​អន​ឡាញ តាម​រយៈ​ឧប​ករណ៍​ផ្សេង​ៗ ដូច​ជា CrowdTangle ដើម្បី​​ផ្តល់​ព័ត៌​​មាន​ឲ្យ​កាន់ ​តែ​ច្បាស់​។

រាល់ជំហាន់​ទាំង​អស់​នេះ មិន​ទាន់​ត្រូវ​បាន​អនុ​វត្តន៍​ទាំង​ស្រុង​​នៅឡើយ​ទេ​។ វា​នឹង​ត្រូវ​​ការ​ពេល​វេលា​​ខ្លះ​ ដើម្បី​ដាក់​ឲ្យដំណើរ​ការ​លើ​ផ្លាត​ហ្វម​របស់​យើង និង​​ចាប់​ផ្តើម​វិធាន​ការ​ពង្រឹង​របស់​យើង​។ យើង​​​នឹង​​រក្សា​ផ្តល់​ព័ត៌​មាន​ថ្មី​ៗ​ទៅលើ​ជំហាន​បន្ថែម​ផ្សេង​ៗ​ដែលយើងនឹង​ធ្វើ​​ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​នឹង​ដៃគូ​ក្នុង​តំបន់ និង​ជា​សកល ស្រ​បពេល​ដែល​ស្ថាន​ភាព​នេះ​នៅ​តែ​បន្ត​វិវឌ្ឍ​។

ប្រភព៖ Facebook

 

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ