• អាមេរិក ប្រើកំពូលកុំព្យូទ័ (Supercomputer) របស់ខ្លួន ដើម្បីប្រយុទ្ធនឹងកូវីដ១៩

    សហរដ្ឋអាមេរិក​បាន​បើក​សិទ្ធ​ឲ្យ​អ្នក​ស្រាវជ្រាវ​ទូទាំង​ពិភពលោក អាច​ប្រើ​ប្រាស់​កំពូល​កុំព្យូទ័រ (Supercomputer) ​ចំនួន ១៦ របស់​ខ្លួន ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​វិធី​ព្យាបាល និង​វ៉ាក់សាំង​ទាក់ទង​នឹង​កូវីដ​១៩។

    កំពូល​កុំព្យូទ័រ​អាច​ដំណើរ​ការ​នូវ​ទិន្នន័យ​ទំហំ​ធំ​មហាសាល ហើយ​អាច​បង្កើត​នូវ​​ការ​សាក​ល្បង​ស្មុគស្មាញ​នៃ​អត្តចរិត​របស់​ម៉ូលេគុល ​បាន​ល្បឿន​ជាង​កុំព្យូទ័រ​ដទៃ​ទៀត។ ដូច​នេះ​គេ​សង្ឃឹម​ថា​វា​នឹង​ជួយ​ពន្លឿន​ល្បឿន​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ​១៩។ កំពូល​កុំព្យូទ័រ​​ដែល​ក្នុង​នោះ​រួម​មាន​ Summit ផង​​នោះ (កំពូល​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក) គឺ​គ្រប់​គ្រង​ដោយ​សមាជិក​នៃ​​សហព័ន្ធ​ COVID-19 High Performance Computing ដែល​បាន​ប្រកាស​បង្កើត​ឡើង​នា​ថ្ងៃ​នេះ​ដោយ​ការិយាល័យ​សេតវិមាន​។

    ក្រៅ​ពី​មាន​ការ​ចូល​រួម​ជា​សមាជិក​ពី​សំណាក់​អ្នក​ជំនាញ​ជា​ច្រើន​ហើយ​នោះ Google Cloud, Amazon Web Services និង Microsoft ​ក៏​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​នេះ ហើយ​ពួក​គេ​នឹង​ផ្ដល់​សិទ្ធ​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម Cloud របស់​ពួក​គេ ដើម្បី​ពន្លឿន​កិច្ចការ​ស្រាវជ្រាវ។

    គួរ​ដឹង​ថា​កំពូល​កុំព្យូទ័រ​ទាំង ១៦ គឺ​មាន​​សមត្ថភាព​នៃ​ការ​គណនា​ក្នុង​ល្បឿន ៣៣០ Petaflop ដែល​មាន​ន័យ​ថា​ពួក​វា​អាច​ធ្វើ​ការ​គណនា​បាន​ ៣៣០ លាន​ពាន់​លាន​ដង​ក្នុង​មួយ​វិនាទី។ គ្រាន់​តែ Summit តែ​ឯង​គឺ​មាន​សមត្ថភាព​ដល់ ២០០ Petaflop ឯណោះ។

    កន្លង​មក​គឺ​មាន​ដំណឹង​​ថា​កំពូល​កុំព្យូទ័រ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩។ ជាក់​ស្ដែង​​ការ​បញ្ជាក់​ក្នុង​ការ​បង្ហោះ​មួយ​​ពី​​វិបសាយ​​របស់​ក្រុមហ៊ុន IBM បាន​ឲ្យ​ដឹង​ថា​​ក្រុម​ការងារ​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ Tennessee និង​មន្ទីរ​ពិសោធន៍​ Oak Ridge Nationalបាន​ប្រើ​ប្រាស់​ Summit ​ដើម្បី​​បង្កើត​ការ​​​​សាក​ល្បង​មើល​​​​ថា​ម៉ូលេគុល​ចំនួន ៨ ពាន់​ផ្សេង​គ្នា។​ ជា​លទ្ធផល​គេ​​អាច​ស្វែង​រក​ម៉ូលេគុល​ជាប់​ជា​បេក្ខភាព​ចំនួន ៧៧ ម៉ូលេគុល ដែល​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​អាច​តេស្ត​ក្នុង​ដំណាក់​កាល​សាក​ល្បង​ថា​វា​អាច​ព្យាបាល​កូវីដ​១៩ បាន​ឬ​យ៉ាង​ណា៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ