• ដំណាំ១០មុខ ងាយស្រួលដាំដុះនៅផ្ទះ

    ដំណាំរបស់ខ្មែរមានច្រើនប្រភេទ ហើយប្រជាជនអាចដាំដុះបាននៅក្បែរផ្ទះ ឬនៅចម្ការរបស់ខ្លួនអាស្រ័យទៅតាមទំហំដី។ ចំពោះដំណាំដែលមានការដាំដុះចាប់ពី ១០មុខឡើង គេឲ្យឈ្មោះថា ការដាំដុះដំណាំចម្រុះ។ នេះជាការបញ្ជាក់ពី លោក រស់ ម៉ៅ កសិករគំរូ នៅឃុំពពិល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវពីអង្គការសេដាក។

    តើដំណាំអ្វីខ្លះដែលអាចដាំក្បែរផ្ទះ ហើយមានតម្រូវការចាំបាច់ប្រចាំថ្ងៃ? ដូចបានជម្រាបជូនអីចឹង ដំណាំមានច្រើនប្រភេទនៅកម្ពុជា ប៉ុន្ដែថ្ងៃនេះ យើងសូមណែនាំដំណាំតែ ១០មុខប៉ុណ្ណោះ ងាយស្រួលដាំ ហើយមានតម្រូវការចាំបាច់ប្រចាំថ្ងៃ ។ ប្រសិនបើប្រិយមិត្ត មានចន្លោះអាចដាំដំណាំទាំងនេះ គឺកាត់បន្ថយការចំណាយលុយទិញផង និងចំណេញសុខភាព ព្រោះរបស់ដាំដុះដោយខ្លួនឯងច្បាស់ណាស់ មិនប្រើប្រាស់ថ្នាំគីមីពុល។ ខាងក្រោមនេះ គឺជាដំណាំ ១០មុខ ដែលប្រិយមិត្តមិនគួររំលង ដែលត្រូវការចាំបាច់ប្រចាំថ្ងៃ៖

    • ១. ស្ពៃក្រញាញ់៖ ស្ពៃនេះជាដំណាំអាចដាំដុះបានគ្រប់រដូវ តែកសិករខ្មែរយើងនិយមដាំដុះច្រើន និងល្អបំផុត គឺនៅរដូវរំហើយ ចាប់ពីខែតុលា រហូតដល់ ខែធ្នូ។ ស្ពៃក្រញាញ់គេច្រើនយកវាទៅធ្វើម្ហូប ដូចជា ស្ងោរ ឆា ឬធ្វើជាអន្លក់ស្រស់ ជាដើម។ ប្រភព៖ វាយោ។
    • ២. ស្ពៃចង្កឹះ៖ ស្ពៃនេះជាដំណាំមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជាច្រើន ដែលយើងអាចនិយមដាំព្រោះវាជាបន្លែសាមញ្ញមួយ ប្រើប្រាស់ក្នុងការធ្វើម្ហូបអាហារច្រើនមុខ ដូចជាស្ល ស្ងោ ឆា ជាដើម។ នៅរដូវត្រជាក់ បន្លែប្រភេទនេះ លូតលាស់បានល្អជាងរដូវក្ដៅ និងពុំសូមានសត្វល្អិតស៊ីបំផ្លាញទៀត។
    • ៣. ស្ពៃក្ដោប៖ ស្ពៃក្ដោបជាប្រភេទដំណាំដែលត្រូវការទឹកច្រើនដើម្បីស្រោចស្រព ហើយត្រូវមានការថែទាំងឲ្យបានជាប្រចាំទើបវាផ្ដល់ផលបានល្អ។ ដំណាំនេះត្រូវចំណាយពេលពី ៣ខែកន្លះទៅជាង ៥ខែក្នុង១រដូវ ទើបពួកគាត់ទទួលបានផល ហើយមានផ្ទៃដីតូចល្មមក៏អាចដាំដុះបានដែរ។ ប្រភព៖ RFA។
    • ៤. ស្ពៃខៀវ៖ ស្ពៃខៀវ ឬស្ពៃខ្មៅ ជាប្រភេទបន្លែបៃតងមួយប្រភេទដែលច្រើនដុះតាមបែបធម្មជាតិនៅតំបន់ដីសើម ឬដីជាប់មាត់បឹង ត្រពាំងជាដើម។ ឯកសារស្រាវជ្រាវផ្នែកកសិកម្មបានបង្ហាញថា ពូជស្ពៃខៀវមានប្រភពមកពីទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក។ ស្ពៃខៀវជាដំណាំដែលពេញនិយមដាំជាងគេ គឺនៅភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសចិន បានដាំស្ពៃច្រើន ហើយក៏បានរីករាលដាលការដាំដុះស្ពៃខៀវទូទាំងទ្វីបអាស៊ី។ ស្ពៃខៀវ ឬស្ពៃខ្មៅ គឺជាប្រភេទបន្លែស្លឹកមួយប្រភេទក្នុងចំណោមបន្លែស្ពៃជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋកម្ពុជា បរិភោគដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ ហេតុនេះហើយ ស្ពៃខៀវត្រូវបានគេជួញដូរ និងដាំដុះច្រើននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។ ប្រភព៖ RFA។
    • ៥. ជីពងទាកូន៖ ជីពងទាកូន ឬហៅថា ជីមហោ។ ជីនេះ ពេលដាំរយៈពេល១ខែ យើងអាចប្រមូលផលបាន និងអាចប្រមូលផលបាន៥លើក ទើបដាំសាជាថ្មីឡើងវិញ។ ប្រភព៖ វាយោ។
    • ៦. ស្លឹកគ្រៃ៖ ស្លឹកគ្រៃ គឺជាដំណាំមួយប្រភេទដែលគេត្រូវការវាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ ដំណាំនេះងាយស្រួលដាំ គឺអាចដាំដុះជុំវិញផ្ទះបាន ដោយមិនចាំបាច់មានដីធំ គឺអាចដាំក្នុងឡាំងស្នោ ឬថូផ្សេងក៏បាន។ រីឯទិន្នផលវិញ ស្លឹកគ្រៃអាយុ ៦ខែឡើងគឺអាចប្រមូលផលបានហើយ។
    • ៧. ស្លឹកខ្ទឹម៖ ខ្ទឹម គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ ដោយឡែកស្លឹកខ្ទឹមវិញ ប្រជាជនខ្មែរនិយមប្រើដើម្បីបន្ថែមក្លិន និងសម្រស់ក្នុងអាហារផ្សេងៗឲ្យមានសោភណភាពគួរជាទីគយគន់។ ប្រភព៖ RFA
    • ៨. ជីរណា៖ ជីរណារជាប្រភេទបន្លែកំពុងជាទីពេញនិយមបរិភោគរបស់ប្រជាពរដ្ឋខ្មែរប្រើប្រាស់ នៅតាមភោជនីយដ្ឋាន ហាងលក់គុយទាវ នំបុ័ងប៉ាតេមួយចំនួន ជាពិសេសនៅតាមហាងលក់គ្រឿងក្លែម គេសង្កេតឃើញជីរណារត្រូវបានគេដាក់នៅក្នុងចាន ឬកញ្ច្រែញជ័រតូចៗលាយឡំជាមួយបន្លែជាច្រើនមុខទៀតយកទៅផ្ទប់ជាមួយសាច់គោអំាង ឬលាយជាគ្រឿងម្ហូបទៀតដូចជា សម្លស្ងោរជ្រក់ជាដើម។
    • ៩. ជីវ៉ាន់ស៊ុយ៖ ជីប្រភេទនេះ មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ លើសពីនេះ វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីបន្ថែមក្លិន និងសម្រស់ បង្កើនសោភ័ណភាពក្នុងអាហារ។ ជីវ៉ាន់ស៊ុយ មាន២ប្រភេទ គឺពូជស្លឹកឆែកធំៗ និងពូជស្លឹកឆែកតូចៗល្មម។ ចំណែកឯពូជដែលនិយមក្នុងទីផ្សារកម្ពុជាគឺពូជ ស្លឹកឆែកធំៗ។ ជីវ៉ាន់ស៊ុយ គឺជាដំណាំដែលអាចដាំបានគ្រប់រដូវ ចំណាយដើមទុនតិច និងប្រើទឹកតិច។ ប្រភព៖ Vayo។
    • ១០. ត្រកួន៖ ត្រកួនជារុក្ខជាតិត្រូវការពន្លឺថ្ងៃ និងទឹកគ្រប់គ្រាន់។ វាអាចដុះលូតលាស់លើដីគ្រប់ប្រភេទ ជាពិសេសដីល្បាយខ្សាច់ ដែលមានជីវជាតិ។ ដំណាំត្រកួនគឺងាយស្រួលដាំ ដែលអាចដាំវាបានគ្រប់រដូវ ទាំងនៅលើដី និងក្នុង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ