• RIP! ស្រ្តីខ្មែរវ័យ ៦៥ឆ្នាំម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក

    មាន​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​បាន​ស្លាប់​ដោយសារ COVID-19 បើ​តាម​ការ​បង្ហោះ​របស់​លោក​ឧកញ៉ា សុង សារ៉ន ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ Amru Rice Cambodia និង​ជា​កូន​នៃ​សព។

    លោកស្រី​មាន​ឈ្មោះ នុត ឈុនហ៊ាង គឺជា​ពលរដ្ឋ​ខ្មែរ​ទី​១ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ COVID-19 ក្រោយ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៣ សប្ដាហ៍។ ម្ដាយ​របស់​លោកសុង សារ៉ន បាន​ទទួលមរណភាព​នៅ​អាយុ ៦៥ឆ្នាំ នៅទី​ក្រុង Seattle រដ្ឋ Washington State ។

    ម្តាយ​របស់​លោក សុង សារ៉ន បាន​ទៅ​រស់នៅ​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋ​អាមេរិក រយៈពេល​២ឆ្នាំ ហើយ​បាន​​មក​លេង​ស្រុក​កំណើត​កាល​ពី​ខែកុម្ភៈ ឆ្នាំនេះ តែជាអកុសលក្រោយត្រលប់​​ទៅ​សហរដ្ឋ​អាមេរិក​វិញ ក៏​រងគ្រោះ​ដោយ​សារ​វីរុស COVID-19៕

    ប្រភព៖ Helloគ្រូពេទ្យ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ