• សណ្ឋាគារ ដែលក្រុមទេសចរណ៍បារាំងចូលស្នាក់នៅ ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយរកឃើញវិជ្ជមានកូវីដ១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះបានអោយដឹងថា សណ្ឋាគារមួយកន្លែងនៅក្រុងព្រះសីហនុ ដែលជាកន្លែងស្នាក់នៅរបស់ក្រុមទេសចរណ៍ជនជាតិបារាំងនោះត្រូវបានបិទជាបណ្ដោះអាសន្ន ដោយមិនអោយមានការចេញចូលដោយគ្មានភារកិច្ចនោះទេ។ សេចក្តីប្រកាសនេះដែរ ធ្វើឡើងក្រោយពេលដែលក្រសួង បានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន៣១នាក់ទៀត នៅក្នុងសណ្ឋាគារមួយនេះ កាលពីយប់មិញដោយក្នុងនោះមាន២៩នាក់ភ្ញៀវទេសចរណ៍ជនជាតិបារាំង និង២នាក់ទៀតជាអ្នកមគ្គុទេសទេសចរ ក្រុមទេសចរបារាំងនេះផ្ទាល់តែម្តង។

    គួរបញ្ជាក់ផងដែរបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ