អ៊ីតាលី មានអ្នកស្លាប់ថ្មី ៦៥១នាក់ សរុបជិត ៥ ៥០០នាក់ហើយ ដោយសារវីរុសកូវីដ១៩

ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងជិតដល់ ៥ ៥០០នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីប្រទេសនេះរាយការណ៍ពីចំនួនអ្នកស្លាប់ថ្មី ៦៥១នាក់ទៀត។

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ នៅថ្ងៃអាទិត្យខាងលើ គឺទាបជាងកាលពីថ្ងៃសៅរ៍ ដែលមានចំនួនសរុប ៧៩៣នាក់។ គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបគឺ ៥៩ ១៣៨ករណី ខណៈចំនួនអ្នកស្លាប់សរុបគឺ ៥ ៤៧៦នាក់។

មន្ត្រីរដ្ឋាភិបាលអ៊ីតាលី លោក Angelo Borrelli បានប្រាប់អ្នកយកព័ត៌មានថា “តួលេខដែលបានប្រកាសថ្ងៃនេះ (ថ្ងៃអាទិត្យ) គឺទាបជាងតួលេខកាលពីម្សិលមិញទេ។ ខ្ញុំ និងយើងទាំងអស់គ្នាសង្ឃឹមថា តួលេខនោះអាចនឹងធ្លាក់ចុះបន្តទៀតនៅថ្ងៃខាងមុខ”។

គួរឲ្យដឹងថា តួលេខនៅថ្ងៃអាទិត្យនោះបានបង្ហាញឲ្យឃើញថា វិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងជុំវិញចំណុចកណ្តាល នៃកន្លែងផ្ទុះវីរុសកូរ៉ូណាឡើង ក្បែរទីក្រុង Milan កំពុងតែមានប្រសិទ្ធិភាពហើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ