• មកដល់ពេលនេះ អ្នក​ឆ្លង​កូ​វីដ​-១៩ ​នៅ​កម្ពុជា កើន​ដល់​ចំនួន ​៨៤ ​ករណី​ហើយ!

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល ចេញប្រកាស​សរុប​ករ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅ​ទី​ទាំង​ប្រទេស គិត​ត្រឹម​ម៉ោង​២០​នៅ​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​នេះ រកឃើញ​អ្នក​ឆ្លង​ករណី​កូ​វីដ​-១៩ ចំនួន​៣១​នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ ដែលនាំឱ្យ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​កម្ពុជា​កើន​ដល់​៨៤​ករណី​។​

    ​លោកស្រី​ឱ វណ្ណឌី​ន អ្នក​នាំ​ពា្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ករណី​ថ្មី​ទាំង​៣១​នោះ គឺ​រកឃើញ​លើ​អ្នក​ដែល​ទាក់ទង​ជាមួយ​បុរស​ជនជាតិ​បារាំង​ពីរ​នាក់ ដែល​រកឃើញ​ផ្ទុក​កូ​វីដ​-១៩​។ ក្នុងចំណោម​អ្នក​ទាំង​៣១​នាក់​នោះ មាន​ទេសចរ​ជនជាតិ​បារាំង​២៩​នាក់ និង​ម​គ្គុ​ទេស​ទេសចរ​របស់​ពួកគាត់ ជា​ជនជាតិខ្មែរ​២​នាក់ មាន​អាយុ​៣៩​ឆ្នាំ​និង​អាយុ​៣៣​ឆ្នាំ​។ ពួកគាត់​គឺជា​ភ្ញៀវទេសចរ​មកដល់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៨​ខែមីនា ឆ្នាំ​២០២០ ហើយ​គ្រោង​វិលត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០​។ ក្រសួង​បញ្ជាក់ថា ពួកគាត់​ទាំងនោះ​ត្រូវ​បានដាក់​ព្យាបាល​ដាច់ដោយឡែក​នៅ​បន្ទប់​សណ្ឋាគារ​មួយ ដោយមាន​ការបិទ​ជាប​ណ្តោះ​អាសន្ន មិន​ឲ្យ​មានការ​ចេញចូល​ដោយ​គ្មាន​ភារកិច្ច​ឡើយ​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ