ការពារខ្លួនទាំងអស់គ្នា! តើបងប្អូនដឹងទេ តើមេរោគ Covide-19 អាចរស់បានរយៈពេលប៉ុន្មាន នៅក្នុងបរិយាកាស?

វីរុសកូរ៉ូណាប្រភេទថ្មី (CoV) គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។ ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា “វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩” ឬ “2019-nCoV”។​

– តើវីរុស COVID-19 អាចរស់មានរយៈពេលប៉ុន្មានក្នុងបរិយាកាស?

មើតាមការចុះផ្សាររបស់គេហទំព័រ របស់ AFP News Agency បានបង្ហាញពីការសិក្សារអំពីវីរុសមួយនេះ និងបានបញ្ជាក់ពីអាយុរបស់វាដូចខាងក្រោម៖

– នៅលំហរ (ខ្សល់) ៣ ម៉ោង

– ជាប់លើស្ពាន់ ៤ ម៉ោង

– ជាប់លើគ្រឿងឈើ ២៤ ម៉ោង

– ជាប់លើផ្លាស្ទីក ២-៣ ថ្ងៃ

– ជាប់លើដែក ២-៣ ថ្ងៃ

– តើវីរុស COVID-19 រីករាលដាលយ៉ាងដូចម្តេច?

វីរុសនេះត្រូវបានចម្លងតាមរយៈ​ការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។​

– តើវីរុសកូរ៉ូណាមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ កាន់តែកម្រ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។ រោគសញ្ញាទាំងនេះស្រដៀងនឹងជំងឺផ្តាសាយ (influenza) ឬ ជំងឺផ្តាសាយទូទៅដែលកើតមានច្រើនជាង COVID-19 ។ នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា អ្នកណាម្នាក់ពិតជាមានផ្ទុកវីរុស COVID-19។ វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗគឺមានលក្ខណៈដូចគ្នាដូចជាលាងដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។ ដូចគ្នានេះដែរ មានថ្នាំបង្ការសម្រាប់ការពារជំងឺផ្តាសាយ ដូច្នេះអ្នកត្រូវចងចាំថាអ្នក និងកូនៗត្រូវទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់។

– តើខ្ញុំអាចជៀសវាងហានិភ័យនៃការឆ្លងវីរុសនេះបានយ៉ាងដូចម្តេច?

នេះគឺជាវិធីបង្ការទាំងបួនដែលអ្នក និងគ្រួសារអាចអនុវត្ត ដើម្បីជៀសវាងការឆ្លង៖

លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។ ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។

– តើវិធីណាដែលល្អបំផុតក្នុងការលាងដៃឱ្យបានត្រឹមត្រូវ?

ជំហានទី ១: ផ្សើមដៃជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)

ជំហានទី ២៖ ប្រើសាប៊ូឱ្យបានគ្រប់គ្រាន់ទៅលើដៃសើម

ជំហានទី ៣៖ ដុសគ្រប់ផ្ទៃដៃ រួមទាំងខ្នងដៃ ចន្លោះម្រាមដៃ និងក្រោមក្រចក យ៉ាងហោចណាស់ ២០វិនាទី។

ជំហានទី ៤៖ លាងជម្រះដៃ ឱ្យបានស្អាតជាមួយទឹក (ទឹកហូរដូចជាទឹកម៉ាស៊ីន)

ជំហានទី ៥៖ ជូតដៃដោយប្រើក្រណាត់ស្អាត ឬកន្សែងដែលប្រើបានតែម្តង

លាងដៃឱ្យបានញឹកញាប់ជាពិសេសមុនពេលញ៉ាំអាហារ បន្ទាប់ពីញីសម្បោរ ក្អក ឬកណ្តាស់ និងបន្ទាប់ពីទៅបន្ទប់ទឹក។

ប្រសិនបើអ្នកគ្មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់ ៦០ ភាគរយ ។ អ្នកត្រូវតែលាងដៃជាមួយសាប៊ូ និងទឹកជានិច្ច ប្រសិនបើដៃអ្នកកខ្វក់។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ