ប្រទេសអ៊ីតាលីបានរកឃើញថា ៩៩ ភាគរយនៃអ្នកដែលបានឆ្លងនិងបានស្លាប់ដោយសារជំងឺ COVID-19 គឹសុទ្ធសឹងតែធ្លាប់មានប្រវត្ដិផ្ទុកជំងឺទាំងនេះ

បើយោងតាមការស្រាវជ្រាវរបស់អាជ្ញាធរសុខភាពជាតិរបស់ប្រទេសអ៊ីតាលីបានរកឃើញថា ៩៩ ភាគរយនៃអ្នកដែលបានឆ្លងនិងបានស្លាប់ដោយសារជំងឺ COVID-19 គឹសុទ្ធសឹងតែធ្លាប់មានប្រវត្ដិផ្ទុកជំងឺរ៉ាំរ៉ៃ ពិសេសគឺជំងឺរលាកស្រោមបេះដូង។

វិទ្យាស្ថានដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមបានពិនិត្យមើលកំណត់ត្រាវេជ្ជសាស្ត្រប្រហែល ១៨%នៃអ្នកស្លាប់ដោយសារជំងឺឆ្លងមេរោគក្នុងប្រទេសដោយរកឃើញថា មានតែជនរងគ្រោះ ៣ នាក់ឬ ០,៨% នៃចំនួនសរុបប៉ុណ្ណោះដែលមិនមានផ្ទុកជំងឺមុនពេលឆ្លងជំងឺ COVID-19 នេះ។ ស្ទើរតែពាក់កណ្តាលនៃជនរងគ្រោះបានទទួលរងពីជំងឺមុនៗ យ៉ាងតិច ៣ ហើយប្រហែល ១ភាគ ៤ មានបញ្ហាសុខភាពស្រាប់ដោយជំងឺ ១ ឬ ២ ប្រភេទរួចស្រេចមកហើយ។

ក្នុងនោះដែរមានប្រមាណជាង ៧៥ ភាគរយ មានជំងឺលើសឈាម ៣៥ ភាគរយ មានជំងឺទឹកនោមផ្អែម និងមួយភាគបី មានជំងឺបេះ។ ជានេះទៀតអាយុជាមធ្យមនៃអ្នកដែលបានស្លាប់ដោយសារវីរុសនៅប្រទេសអ៊ីតាលី គឺមានមនុស្សដែលស្ថិតក្នុងអាយុ ៧៩.៥ ។ គិតត្រឹមថ្ងៃទី ១៧ ខែមីនា មនុស្សចំនួន ១៧ នាក់ដែលមានអាយុក្រោម ៥០ ឆ្នាំបានស្លាប់ដោយសារជំងឺនេះ។ ជនរងគ្រោះទាំងអស់របស់ប្រទេសអ៊ីតាលីអាយុក្រោម ៤០ ឆ្នាំគឺជាបុរសដែលមានជំងឺធ្ងន់ធ្ងរ៕

កួរបញ្ជាក់ផងដែរថា ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់ចំនួន ៣៤០៥នាក់ ក្រោយពីអ្នកជំងឺប្រមាណ ៤២៧នាក់នាក់ទៀតបានស្លាប់នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលអត្រាមរណខ្ពស់នេះបានឲ្យអ៉ីតាលី ក្លាយទៅជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងប្រទេសចិន ដែលជាប្រទេសផ្ទុះឡើងនូវជំងឺដ៏សាហាវនេះ។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ