• សមាជិកសភាអាមេរិក ២នាក់ បានធ្វើតេស្ដវិជ្ជរកឃើញមានជាមួយវីរុសកូវីដ១៩

    សមាជិកសភាចំនួន២រូប គឺលោក Mario Diaz-Balart មកពីបក្សសាធារណរដ្ឋ និងលោក Ben McAdams មកពីបក្សប្រជាធិបតេយ្យ បានធ្វើតេស្តរកឃើញថាឆ្លងវីរុសកូវីដ១៩ នៅក្នុងពេលតែមួយ ដែលបណ្តាលឱ្យសមាជិកដទៃទៀត ប្រឈមនឹងការដាក់នៅដាច់ដោយឡែក និងបានធ្វើឱ្យមានសំណួរឡើងថា តើនឹងមានករណីច្រើនទៀតនៅ Capitol Hill ឬយ៉ាងណា។

    លោក Mario Diaz-Balart អាយុ ៥៨ឆ្នាំ ជាអ្នកតំណាងរាស្ត្រឱ្យរដ្ឋផ្លរីដា បានប្រកាសនៅថ្ងៃពុធនេះថា គាត់បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩ និងបានក្លាយជាសមាជិក ១ ក្នុងចំណោម ២ ដំបូងគេរបស់សភា ដែលបានឆ្លងវីរុសដែលបានរីករាលដាលយ៉ាងឆាប់រហ័សនេះ។ បន្តិចក្រោយមកលោក Ben McAdams អាយុ ៤៥ឆ្នាំ ជាតំណាងរាស្ត្ររដ្ឋយូថាហ៍ ក៏បានប្រកាសថា គាត់ក៏បានធ្វើតេស្តវិជ្ជមានផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ