• Facebook ផ្តល់ឲ្យបុគ្គលិកម្នាក់ៗ ១ពាន់ដុល្លារ ដើម្បីជួយសម្រួលពេលផ្ទុះកូវីដ១៩

    បុគ្គលិក​​ធ្វើ​ការ​ពេញ​ម៉ោង​​ទាំង​អស់​របស់​ Facebook នឹង​ទទួល​បាន​ប្រាក់​រង្វាន់​សម្រាប់​រយៈពេល ៦ ខែ​ពេញ រួម​ជា​មួយ​​កញ្ចប់​លុយ​ ១ ពាន់​ដុល្លារ​បន្ថែម​ ដើម្បី​សម្រួល​ក្នុង​ពេល​ផ្ទុះ​កូវីដ​១៩។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Information។

    គួរ​ដឹង​ថា​​បច្ចុប្បន្ន​នេះ Facebook មាន​បុគ្គលិក​បម្រើ​ការ​ងារ​ពេញ​ម៉ោង​ប្រហែល​ ៤៥ ០០០ នាក់។ នេះ​មាន​ន័យ​ថា​ Facebook នឹង​ត្រូវ​​ត្រៀម​កញ្ចប់​លុយ ៤៥ លាន​ដុល្លារ​​ដើម្បី​ជួយ​ដល់​បុគ្គលិក​របស់​ខ្លួន។ ទំហំ​លុយ​នេះ​មិន​តិច​នោះ​ទេ ប៉ុន្តែ Facebook អាច​រក​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី។ នៅ​អំឡុង​ត្រីមាស​ទី​បួន​ឆ្នាំ ២០១៩ ក្រុមហ៊ុន Facebook អាច​រក​ប្រាក់​ចំណូល​បាន​ ១៦,៩ ពាន់​លាន​ដុល្លារ​ ជា​មួយ​ប្រាក់​ចំណេញ ៦,៩ ពាន់​លាន​ដុល្លារ។

    គួរ​ដឹង​ថា​ក្រៅ​ពី​ជួយ​ដល់​បុគ្គលិក​របស់​ខ្លួន Facebook ក៏​ជួយ​ដល់​ម្ចាស់​ជំនួញ​តូចៗ​ចំនួន ៣ ម៉ឺន​មុខ​ជំនួញ នៅ​ក្នុង​ប្រទេស​ជាង​ ៣០ តាម​រយៈ​កម្មវិធី​ផ្ដល់​ជំនួញ​ដែល​មាន​ទំហំ​ទឹក​ប្រាក់ ១០០ លាន​ដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ