ក្រុម​ Gamer កូរ៉េដ៏ល្បីហៅថា T1​ បានឧបត្ថម្ភលុយជិត​​ ៣ម៉ឺនដុល្លារ​ក្នុង​យុទ្ធនាការប្រឆាំង COVID-19

T1 ក្រុម​កីឡា E-Sport បាន​ប្រកាស​ថា​ខ្លួន​នឹង​បរិច្ចាគ​លុយ​ចំនួន​ ២៧ ០០០ដុល្លារ​ដែល​បាន​មក​ពី​ការ យុទ្ធនាការ​សប្បុរសធម៌​តាម​រយៈ​ការ​ Livestream រៃ​អង្គាស​ជួយ​ដល់​អ្នក​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​បំផុត​ពី​ការ​គំរាមកំហែង​ដោយសារ​ជំងឺផ្លូវដង្ហើម​ COVID-19។

ដូច​បាន​​ជូនដំណឹង​ដល់​អ្នក​គាំទ្រ​កាល​ពី​ដើម​ខែ ថា​សមាជិកនីមួយ​ៗក្នុង​ក្រុម​ T1 ក៏ដូចជាអ្នកគាំទ្រ​ក្រុម​ទាំងអស់នៅជុំវិញពិភពលោក​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​​ក្នុង​សកម្មភាព​មនុស្ស​ធម៌​មួយ​នេះ​ ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម ពិសេស​អាច ជួយ​ដល់​ជនងាយ​រងគ្រោះ​ ដោយសារ​ COVID-19៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ