• ស្ងាត់ៗ Apple បញ្ចេញ​ iPad Pro ស៊េរីថ្មី​មានកាមេរ៉ា ២ និង keyboard ថ្មី

    iPad Pro ជំនាន់​ថ្មី​របស់​ Apple នៅ​ពេល​កុម្ម៉ង់​យក​លក្ខណៈ​សម្បត្តិ​គ្រឿង​​ក្នុង​កប់​ដល់​កំពូល ជា​មួយ​ក្ដារ​ចុច​ពិសេស Magic Keyboard នឹង​មាន​តម្លៃ​ដល់ ២ ០០០ ដុល្លារ។

    តម្លៃ​នេះ​គឺ​អាច​ទទួល​បាន​ iPad Pro ទំហំ ១២,៩ អ៊ីញ ដែល​មាន​អង្គ​ផ្ទុក​ទំហំ ១TB និង​អាច​ប្រើ​ប្រាស់​​ស៊ីម​កាត​បាន ដែល​សរុប​ទៅ​គឺ​មាន​តម្លៃ ១ ៦៥០ ដុល្លារ។ ប្រសិន​បើ​បន្ថែម​​ក្ដារ​ចុច​ Magic Keyboard សម្រាប់​ iPad Pro ទំហំ​អេក្រង់​ធំ​នេះ​មួយ​ទៀត ត្រូវ​បន្ថែម​លុយ​ ៣៥០ ដុល្លារ​ ដែល​សរុប​ទៅ​គឺ​ប្រមាណ ២ ០០០ ដុល្លារ។

    ​ក្ដារ​ចុច​ Magic Keyboard ​នេះ​​អាច​ធ្វើ​ឲ្យ​ iPad អណ្ដែត​នៅ​ទីតាំង​មួយ​ដែល​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ការ​ប្រើ​ប្រាស់​។ បន្ថែម​ពី​នេះ​វា​នូវ​បន្ទះ​ Trackpad សម្រាប់​បញ្ជា​ទៀត​ផង។ ​បន្ទះ​ឈីប​​ដែល​បំពាក់​លើ iPad គឺ​ A12Z Bionic ដែល​មាន​ Apple និយាយ​ថា​មាន​សមត្ថភាព​ខ្លាំង​ជាង​ Laptop ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows មួយ​ចំនួន​ធំ។ ថាមពល​ថ្ម​គឺ​ប៉ាន់​ស្មាន​ថា​អាច​ប្រើ​បាន​ ១០ ម៉ោង។

    និយាយ​ដល់​ផ្នែក​កាមេរ៉ា មើល​មួយ​ភ្លែត​អាច​ស្មាន​ថា​មាន​កាមេរ៉ា ៣ គ្រាប់​ ដូច​ជា iPhone 11 Pro ប៉ុន្តែ​មាន​ត្រឹម​ពីរ​គ្រាប់​ប៉ុណ្ណោះ ដែល​មាន​កាមេរ៉ា​ធម្មតា​ទំហំ ១២MP និង​កាមេរ៉ា Ultra-Wide ទំហំ ១០MP ឯ​ទី​បី​គឺ​ Sensor LIDAR ដូច​បាន​បញ្ជាក់​ខាង​លើ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ