• ចិន ចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ លើមនុស្ស

    ចិន បានបើកភ្លើងខៀវដល់ក្រុមអ្នកស្រាវជ្រាវ ដើម្បីចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ លើមនុស្ស ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺ ដែលបានសម្លាប់មនុស្សជាង ៧ ០០០នាក់ នៅទូទាំងពិភពលោក។

    ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ Academy of Military Medical Sciences របស់ប្រទេសចិន បានទទួលការយល់ព្រមដើម្បីចាប់ផ្តើមការសាកល្បងដំណាក់កាលដំបូង នៃវ៉ាក់សាំងដែលមានសក្តានុពល ចាប់ផ្តើមនៅសប្តាហ៍នេះ។

    គួរឲ្យដឹងថា ការធ្វើតេស្តលើកដំបូងរបស់ចិននេះ គឺដើម្បីចង់ដឹងថា វ៉ាក់សាំងនោះមានសុវត្ថិភាពសម្រាប់មនុស្សឬអត់ ហើយគេនឹងជ្រើសរើសមនុស្សមានសុខភាពល្អ ១០៨នាក់ ដើម្បីសាកល្បង នៅចន្លោះថ្ងៃទី១៦ មីនា និង ៣១ ធ្នូ។ ការសាកល្បងនេះនឹងត្រូវធ្វើឡើងដោយ វិទ្យាស្ថានស្រាវជ្រាវ Academy of Military Medical Sciences និងក្រុមហ៊ុនផលិតវ៉ាក់សាំងជីវសាស្រ្ត CanSino Biologics។

    ដោយឡែក សហរដ្ឋអាមេរិកឯណោះវិញ ក៏បានធ្វើការសាកល្បងវ៉ាក់សាំងទប់ទល់នឹងវីរុសកូរ៉ូណា ឬកូវីដ១៩ លើមនុស្សជាលើកដំបូងដែរ នៅក្នុងទីក្រុង Seattle ដោយគេឲ្យឈ្មោះវ៉ាក់សាំងនោះថា “mRNA-1273” បង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តនៅឯ វិទ្យាស្ថានសុខភាពជាតិអាមេរិក (NIH) និងក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Moderna ដែលមានមូលដ្ឋាននៅទីក្រុង Cambridge រដ្ឋ Massachusetts៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ